ព័ត៌មានជាតិ
ទីផ្សារបរធនបាលកិច្ចកើនដល់១,៥១៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៥ខែកក្កដា
មន្រ្តីជាន់ខ្ពស់នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានបង្ហាញថាគិតត្រឹមពាក់កណ្តាលខែកក្កដានេះ ទីផ្សារបរធនបាលកិច្ចមានទំហំចំនួន ១,៥១៥ ពាន់លានដុល្លារអាម៉េរិក និងមានបរធនបាលកិច្ចចំនួន ៩៥៣ ដែលបានបង្កើត និងចុះបញ្ជី ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ២៩។

ការបង្ហាញរបស់ន.ប.ធ.ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី «វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច» នៅខេត្តសៀមរាប
លោក សុខ ដារ៉ា អគ្គនាយកនៃន.ប.ធ. បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដសៀមរាប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។
លោកថាគិតត្រឹមបច្ចុប្បន្ន ទីផ្សារបរធនបាលកិច្ចមានទំហំចំនួន ១.៥១៥ លានដុល្លារអាម៉េរិក និងមានបរធនបាលកិច្ចចំនួន ៩៥៣ ដែលបានបង្កើត និងចុះបញ្ជី ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ២៩ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនបរធនបាលចំនួន ១២ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ១៧ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៣ រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៤ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៤ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។

សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


