ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឆៅកើនឡើងជាថ្មី ក្រោយទឹកដីដែលអ៊ីស្រាអែលគ្រប់គ្រង រងការវាយប្រហារដោយរ៉ុក្កែត
តម្លៃប្រេងឆៅសកល បានកើនឡើងតិចតួចសារជាថ្មី ដោយងើបពីការធ្លាក់ចុះក្នុងការជួញដូរកាលពីសប្ដាហ៍មុន ក្រោយតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង បានរងការវាយប្រហារដោយរ៉ុក្កែត ដោយសម្លាប់មនុស្សជាង១០នាក់ ហើយអាមេរិក និងអ៊ីស្រាអែល ចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា របស់លីបង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌រ៉យទ័រ។

ប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ២០ សេន ឬ ០,៣ ភាគរយ ដល់ ៨១,៣៣ ដុល្លារ/បារ៉ែលក្នុងការជួញដូរនាព្រលឹមថ្ងៃចន្ទនេះ ខណៈប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៩ សេន ឬ ០,១ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៧,២៥ ដុល្លារ/បារ៉ែល។
កាលពីសប្តាហ៍មុន តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ១,៨ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានធ្លាក់ចុះ ៣,៧ ភាគរយ ដោយសារតែកម្សោយនៃតម្រូវការប្រេងក្នុងប្រទេសចិន និងមានក្ដីសង្ឈឹមកាន់តែខ្លាំងនៃកិច្ចព្រមព្រៀងនៅហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រេចចិត្តលើ «របៀប និងពេលវេលា» នៃការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍នៅតំបន់ Golan Heights ដែលបានសម្លាប់ក្មេងជំទង់ និងក្មេងៗ ចំនួន ១២ នាក់។ នេះជាការវាយប្រហារលើអ៊ីស្រាអែលដ៏ធំបំផុត ក្រោយការវាយប្រហារថ្ងៃទី ៧ តុលា ឆ្នាំមុនរបស់ក្រុមហាម៉ាស់ដែលបង្កជម្លោះបច្ចុប្បន្ន ហើយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៩ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
អ្នកវិភាគលើកឡើងថា ការវិវត្តចុងក្រោយ បង្កការព្រួយបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងកើនឡើងកាន់តែក្ដៅ ទោះបីជាក្រុមហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បដិសេធការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏ដោយ ដែលនេះបន្តការរំខានផ្នែកផ្គត់ផ្គង់ប្រេងឆៅសកល ហើយធ្វើឱ្យតម្លៃប្រេងកើនឡើង។ យ៉ាងណាមិញ កំណើនតម្លៃស្ថិតនៅកម្រិតតិចតួច ដោយសារតែតម្រូវការប្រេងឆៅរបស់ចិន ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតលើពិភពលោក នៅតែបន្តទន់ខ្សោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


