ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ការងារ ៥ ភាគរយ នៅអាមេរិក ឡាទីន អាចបាត់បង់ទាំងស្រុងដោយ AI
ការសិក្សាស្រាវជ្រាវរួមរបស់អង្គការពលកម្មអន្តរជាតិ និងធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ការងារប្រមាណចន្លោះពី ២-៥ ភាគរយ នៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ត្រូវបានគំរាមកំហែងដោយបញ្ញាសិប្បនិមិត្ត (AI) និងមានហានិភ័យនៃការបាត់បង់ទាំងស្រុងដោយសារតែការធ្វើស្វ័យប្រវត្តិកម្ម។

របាយការណ៍នៃការសិក្សាដែលមានចំណងជើងថា «Buffer or Bottleneck? Employment Exposure to Generative AI and the Digital Divide in Latin America» បាននិយាយថា ការងាររបស់ស្ត្រី និងកម្មករវ័យក្មេង ដែលស្ថិតនៅវិស័យក្នុងប្រព័ន្ធ ប្រឈមមុខនឹងហានិភ័យកាន់តែច្រើន ពីបញ្ញាសិប្បនិមិត្តបង្កើត (Generative AI)។ ការណ៍នេះក្លាយជាបន្ទុកដ៏ធំសម្រាប់ប្រជាជនក្នុងតំបន់ ដែលជួបបញ្ហាវិសមភាពរួចទៅហើយ ដោយសារតែការងារដែលទទួលបានប្រាក់កម្រៃទាប ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលកាន់តែរីករាលដាល។
យ៉ាងណាមិញ របាយការណ៍បានគូសបញ្ជាក់ថា៖ «គម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិសមភាពផ្សេងៗទៀត អាចរារាំងផលប៉ះពាល់សំខាន់ៗនៃ AI ក្នុងតំបន់»។ សរុបមក ចន្លោះពី ២៦-៣៨ ភាគរយ នៃការងារនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប អាចរងផលប៉ះពាល់ពី AI បង្កើត តាមរបៀបផ្សេងៗគ្នា។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាដដែលបានបញ្ជាក់ថា AI ក៏មានផលវិជ្ជមានផងដែរ ដោយវាអាចជួយបង្កើនផលិតភាពការងារចន្លោះពី ៨-១៤ ភាគរយនៃការងារ ជាពិសេសនៅក្នុងទីក្រុង វិស័យអប់រំ និងក្នុងចំណោមការងារដែលមានប្រាក់ចំណូលខ្ពស់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


