ព័ត៌មានជាតិ
ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំ២០២៤នឹងត្រូវបានរៀបចំធ្វើនៅខែវិច្ឆិកាខាងមុខនេះ
ប្រទេសកម្ពុជានឹងគ្រោងរៀបចំការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំ២០២៤ដើម្បីលើកកម្ពស់ម្ហូបខ្មែរ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត ជាពិសេសគឺការបង្ហាញនូវមុខម្ហូបដ៏សម្បូរបែបទៅកាន់សាធារណៈជន។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១២សីហាថាការប្រកួតធ្វើម្ហូបប្រចាំឆ្នាំ២០២៤នេះនឹង ប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ទី៧ និងទី៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រខាងមុខនេះនៅក្នុងពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024)។
លោកបានបន្តថា៖« ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះ នឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹង ជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិដើម្បីធ្វើឱ្យប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា»។

លោកបានបន្តថាវិញ្ញាសារប្រកួតម្ហូបនេះមានដូចជា ការឆ្លាក់ផ្លែឈើនិងបន្លែ មាន់ទួរគី សាច់គោស្អែក គុយទាវភ្នំពេញជាមួយគ្រឿងសមុទ្រ អាហារបួស តុបតែងនំ និងការដាក់បង្ហាញ នំប៉័ង។ ចំពោះបេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតសូមទាក់ទងមកក្រុមការងារសមាគមដើម្បីសាកសួរព័ត៌មានបន្ថែម។
លោកសង្ឃឹមថាតាមរយៈការប្រកួតប្រជែងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងឃើញពីភាពទាក់ទាញរបស់ម្ហូបអាហារ ខ្មែរយើងថែមមួយកម្រិតទៀត។ ម៉្យាងវិញទៀត នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ ចុងភៅ នៅតាមភោជនីយដ្ឋានឬសណ្ឋាគារទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលពួក គាត់មាន ដើម្បីបង្ហាញទៅកាន់គណកម្មការនិងទស្សនិកជន។
លោកបានបន្តទៀតថាការរៀបចំការប្រកួតនេះសមាគមនសហគមន៍ចុងភៅកម្ពុជាចង់ចូលជាផ្នែកមួយដើម្បីរួមចំណែកក្នុងការ ទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាលើកតំកើននូវតម្លៃរបស់ម្ហូបខ្មែរយើងតាំងពី បុរាណកាល និងធ្វើការជំរុញបន្ថែមនូវការប្រើប្រាស់ផលិតផល និងគ្រឿងទេស របស់ខ្មែរដែលប្រជាកសិករកំពុងដាំដុះ នេះជាកត្តាមួយក្នុងការធ្វើឲ្យប្រជាកសិករ របស់យើងមានជីវភាពកាន់តែល្អប្រសើរឡើង។

លោកបានបន្ថែមថាក្រៅពីរៀបចំការប្រកួតធ្វើម្ហូបហើយពិព័រណ៌នេះនឹងបង្ហាញនូវទម្រង់ សំខាន់ៗចំនួនបីរួមមានបរិក្ខារផ្គត់ផ្គង់ដូចជាបង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។អាហារ និងភេសជ្ជៈរួមមានគ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និង ផលិតផលសម្រេចពីក្នុងស្រុកនិងជុំវិញពិភពលោកនិងបដិសណ្ឋារកិច្ច និងការលក់រាយដូចជាបង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយនិងលក់ដុំនិងជំនាញបដិសណ្ឋារកិច្ច
ដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។
គួរបញ្ជាក់ថាពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024)ដោយមានក្រុមហ៊ុនដាក់តាំងជាង១៥០ហើយរំពឹងថានឹងមានអ្នកចូលរួមទស្សនាប្រមាណជាង១២០០០នាក់ ហើយពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌល ដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យ បដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ននិងអនាគត៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


