ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតយន្តហោះ Boeing៖ ចិនត្រូវការយន្តហោះថ្មីជិត៩ ពាន់គ្រឿង រយៈពេល២០ឆ្នាំខាងមុខ
ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨ ៨៣០ គ្រឿង ត្រឹមឆ្នាំ ២០៤៣ នៅពេលប្រទេសនេះត្រូវពង្រីក និងធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ដើម្បីបំពេញកំណើនតម្រូវការនៃការដឹកជញ្ជូនមនុស្ស និងទំនិញតាមផ្លូវអាកាស។

ការព្យាករនេះ មាននៅក្នុងទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ ២០២៤ (CMO) សម្រាប់ប្រទេសចិន របស់ក្រុមហ៊ុន Boeing ខណៈយន្តហោះពាណិជ្ជកម្មរបស់ចិននឹងកើនឡើនច្រើនជាងទ្វេដង ធៀបនឹងបច្ចុប្បន្ន។ របាយការណ៍ CMO បានគូសបញ្ជាក់ថា កងយន្តហោះពាណិជ្ជកម្មរបស់ចិន នឹងកើនឡើង ៤,១ ភាគរយ ជារៀងរាល់ឆ្នាំ ពី ៤ ៣៤៥ គ្រឿង ដល់ ៩ ៧៤០ គ្រឿង នៅឆ្នាំ ២០៤៣ ជាមួយនឹងកំណើនចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំ ៥,៩ ភាគរយ ដែលលើសអត្រាមធ្យមរបស់សកល ៤,៧ ភាគរយ។
អនុប្រធានផ្នែកទីផ្សារពាណិជ្ជកម្មរបស់ Boeing លោក Darren Hulst បាននិយាយថា៖ «ទីផ្សារអាកាសចរណ៍ពាណិជ្ជកម្មរបស់ចិនសម្រាប់អ្នកដំណើរ និងទំនិញ បន្តលូតលាស់ ដែលជំរុញដោយកំណើនសេដ្ឋកិច្ច និងក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតបណ្តាញក្នុងស្រុករបស់ពួកគេ។ ដូចការព្យាករនេះបង្ហាញ ក្រុមហ៊ុនអាកាសចរណ៍របស់ចិន នឹងមើលឃើញពីតម្រូវការខ្លាំង ដែលទាមទារឱ្យពួកគេបង្កើនកងយន្តហោះទំនើបដែលសន្សំសំចៃប្រេងរបស់ខ្លួនបន្ថែមទៀត»។

Boeing បន្តថា បរិមាណអ្នកដំណើរ នឹងកើនឡើង នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ចិន ពង្រីកបណ្តាញរបស់ខ្លួនដោយភ្ជាប់មជ្ឈមណ្ឌលហោះហើរសំខាន់ៗទៅកាន់ទីក្រុងតូចៗ ដែលធ្វើការធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសចិនក្លាយទៅជាលំហូរចរាចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។
គួរគូសបញ្ជាក់ថា អស់រយៈពេលជាង ៥០ ឆ្នាំមកនេះ យន្តហោះ Boeing គឺជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញដ៏សំខាន់របស់អាកាសចរណ៍ស៊ីវិលចិន។ Boeing គឺជាអតិថិជនដ៏ធំបំផុតនៃឧស្សាហកម្មផលិតអាកាសចរណ៍របស់ចិន ជាមួយនឹងយន្តហោះ Boeing ជាង ១០ ០០០ គ្រឿង ដែលហោះហើរជាមួយនឹងគ្រឿងបន្លាស់ផលិតនៅចិន។ សកម្មភាពរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសចិន បានរួមចំណែកច្រើនជាង ១,៦ ប៊ីលានដុល្លារជារៀងរាល់ឆ្នាំ ដែលគាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ចចិន រួមទាំងផ្គត់ផ្គង់ ការបណ្តាក់ទុនរួមគ្នា ប្រតិបត្តិការ ការបណ្តុះបណ្តាល និងការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


