ព័ត៌មានអន្ដរជាតិ
វៀតណាមស្វាគមភ្ញៀវអន្តរជាតិជាង ១១ លាននាក់ ត្រឹម ៨ ខែដើមឆ្នាំ លើសកម្រិតមុនកូវីដ
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមភ្ញៀវទេសចរបរទេសសរុបជាង ១១,៤ លាននាក់ ដែលកើនឡើង ៤៥,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ១ ភាគរយ ធៀបនឹងកម្រិតក្នុងពេលដូចគ្នាមុនវិបត្តិកូវីដ ពោលគឺឆ្នាំ ២០១៩។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គិតតែក្នុងខែសីហា ឆ្នាំ ២០២៤ វៀតណាមស្វាគមភ្ញៀវអន្តរជាតិចំនួន ១,៤៣ លាននាក់ ដោយកើនឡើងជាង ១៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យស្ថិតិវៀតណាមដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
បណ្ដាប្រទេសនៅទ្វីបអាស៊ី នៅតែជាប្រភពនៃភ្ញៀវអន្តរជាតិដ៏ធំបំផុតរបស់វៀតណាម ដោយរួមចំណែកលើចំនួនភ្ញៀវប្រមាណ ៩ លាននាក់ ដែលឆ្លុះបញ្ចាំងពីកំណើន ៥១ ភាគរយក្នុងអត្រាប្រចាំឆ្នាំ។

តំណាងការិយាល័យស្ថិតិទូទៅបានកត់សម្គាល់ថា ភាពអំណោយផលនៃគោលនយោបាយទិដ្ឋាការ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំងក្លា និងការទទួលបាននូវពានរង្វាន់អន្តរជាតិដ៏សំខាន់ជាច្រើន បានរួមចំណែកដល់កំណើនយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសដែលមកទស្សនាវៀតណាម។
មន្រ្តីការិយាល័យស្ថិតិទូទៅដដែល បានសង្កត់ធ្ងន់ថា៖ «កំណើនដ៏ខ្លាំងក្នុងវិស័យទេសចរណ៍ បានរួមចំណែកជាវិជ្ជមានដល់ការពង្រីកវិស័យសេវាកម្ម និងពាណិជ្ជកម្មរបស់វៀតណាម រាប់ចាប់តាំងពីដើមឆ្នាំមក»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


