ព័ត៌មានអន្ដរជាតិ
ការនាំចូលអង្ករហ្វីលីពីនកើនឡើងជិត ២០ ភាគរយ ៨ ខែ ដើមឆ្នាំ ដោយវៀតណាមជាអ្នកផ្គត់ផ្គង់កំពូល
ទិន្នន័យពីនាយកដ្ឋានកសិកម្មហ្វីលីពីន (DA) បានបង្ហាញថា ការនាំចូលអង្កររបស់ហ្វីលីពីន មានចំនួនប្រមាណ ២,៨ លានតោន ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤ ដោយកើនឡើងប្រមាណ ១៩ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) របស់នាយកដ្ឋាន បាននិយាយថា គិតតែក្នុងខែសីហា អង្ករនាំចូលពីបរទេសបានកើនឡើងដល់ ២៩៦ ៣៥០ តោន ធៀបនឹង ១៦៧ ៤០៣ តោន ក្នុងខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែទាបជាងការនាំចូលប្រចាំខែជាមធ្យម ប្រមាណ ៤០០ ០០០ តោន ក្នុងរយៈពេលប៉ុន្មានខែមុននោះ។
ជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Arnel de Mesa បាននិយាយថា តម្លៃអង្ករបាននិងកំពុងធ្លាក់ចុះ។ លោកបានបន្ថែមថា អង្ករធម្មតា និងល្អ ត្រូវបានលក់ក្នុងតម្លៃប្រហែល ០,៨ ដុល្លារ/គីឡូក្រាម។

យោងតាមរបាយការណ៍ដដែល វៀតណាមនៅតែជាប្រភពអង្ករចម្បងរបស់ហ្វីលីពីនក្នុងរយៈពេល ៨ ខែដើមឆ្នាំ ដោយរួមចំណែកការផ្គត់ផ្គង់ប្រមាណ ២,១៧ លានតោន ឬប្រហែល ៧៧ ភាគរយ នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន ចន្លោះពីខែមករា ដល់ខែសីហា។ ប្រទេសថៃ ឈរនៅលេខរៀងបន្ទាប់ (៣៧១ ៣៩០ តោន) រួមមកគឺប៉ាគីស្ថាន (១៥៦ ១២១ តោន) និងមីយ៉ាន់ម៉ា (៦៦ ៩១០ តោន)។
កាលពីឆ្នាំមុន ហ្វីលីពីននាំចូលអង្ករក្នុងចំនួនសរុបប្រមាណ ៣,៦ លានតោន ធ្លាក់ចុះ ៥,៩ ភាគរយ ពីកម្រិតខ្ពស់បំផុត ៣,៨២ លានតោន ក្នុងឆ្នាំ ២០២២។ DA ព្យាករថា ការនាំចូលអង្ករសម្រាប់ឆ្នាំនេះ នឹងមិនលើសពីបរិមាណឆ្នាំមុនទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


