ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាថ្មី
តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ខណៈផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិករបស់សហរដ្ឋអាមេរិកបានបន្តដំណើរការឡើងវិញ ក្រោយព្យុះសង្ឃរា Francine បក់បោកផុត ហើយទិន្នន័យបង្ហាញពីឧបករណ៍ខួងអណ្ដូងប្រេងរបស់អាមេរិកកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានជួញដូរនៅតម្លៃ ៧១,៦១ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៣៦ សេន ឬ ០,៥ ភាគរយ ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានជួញដូរនៅតម្លៃ ៦៨,៦៥ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៣២ សេន ឬ ០,៥ ភាគរយ។
វាគឺជាការធ្លាក់ចុះជាថ្មី បន្ទាប់ពីតម្លៃប្រេងទាំង២បានកើនមកវិញតិចតួច ក្រោយតម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះក្រោយ ៧០ ដុល្លារ/បារ៉ែល ជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំ កាលពីថ្ងៃអង្គារ។

អ្នកជំនាញបានភ្ជាប់ការធ្លាក់ចុះជាថ្មីនេះ ទៅនឹងការដកការទិញនាចុងសប្ដាហ៍របស់វិនិយោគិន នៅពេលដែលផលិតកម្ម និងសកម្មភាពចម្រាញ់នៅតំបន់ឆ្នេរឈូងសមុទ្រអាមេរិកចាប់ផ្តើមឡើងវិញ ក្រោយព្យុះសង្ឃរា Francine បានបង្ខំឱ្យផលិតកម្មប្រេងក្នុងតំបន់ប្រមាណ ៤២ ភាគរយ បិទដំណើរការជាបណ្ដោះអាសន្ន។
ជុំវិញនិន្នាការធ្លាក់ចុះតម្លៃប្រេងនារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ្នកជំនាញបានលើកឡើងពីកម្សោយនៃតម្រូវការប្រេងទាំងនៅសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសប្រើប្រេងធំជាងគេបំផុត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


