ព័ត៌មានអន្ដរជាតិ
បំណុលបរទេសហ្វីលីពីន កើនឡើងដល់ជាង ១៣០ ប៊ីលានដុល្លារ
បំណុលបរទេសរបស់ហ្វីលីពីន បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តប្រមាណ ១៣០,១៨ ប៊ីលានដុល្លារ ក្នុងត្រីមាសទី ២ គិតត្រឹមចុងខែមិថុនា ដោយកើន ១,២ ភាគរយ ពីត្រឹម ១២៨,៦៩ ប៊ីលានដុល្លារ នៅចុងខែមីនា ដោយសារតែការបង្កើនការខ្ចីរបស់រដ្ឋាភិបាល និងវិស័យឯកជន។ នេះបើតាមការចុះផ្សាយរបស់កាសែត Philippine Star។

ទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្ដាលហ្វីលីពីន BSP បានបង្ហាញថា ការកើនឡើងនៃកម្រិតបំណុលរបស់ប្រទេសក្នុងអំឡុងត្រីមាសទី២ ត្រូវបានជំរុញដោយប្រាក់កម្ចីសុទ្ធសរុបចំនួន ១,៥ ប៊ីលានដុល្លារ។
បំណុលបរទេសលើវិស័យសាធារណៈបានកើនឡើង ១,២ ភាគរយ ដល់ ៧៩,៨៣ ប៊ីលានដុល្លារ ក្នុងត្រីមាសទី ២ ដោយរួមចំណែកប្រមាណ ៦១,៣ ភាគរយ នៃបំណុលក្រៅប្រទេសសរុបរបស់ហ្វីលីពីន។ BSP បានចង្អុលបង្ហាញថា បំណុលបរទេសលើវិស័យសាធារណៈបានកើនឡើង នៅពេលដែលរដ្ឋាភិបាលថ្នាក់ជាតិបានខ្ចីលុយបន្ថែម ដើម្បីបង្កើនមូលនិធិសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសេវាសង្គមរបស់ខ្លួនផ្សេងៗ។

ចំណែកឯបំណុលបរទេសលើវិស័យឯកជនវិញ ក៏កើនឡើងផងដែរ ប្រមាណ ១,១ ភាគរយ ដល់ ៥០,៣៦ ប៊ីលានដុល្លារ ក្នុងត្រីមាសទី ២ ដូចគ្នា ដោយរួមចំណែកលើទំហំបំណុលបរទេសសរុបចំនួន ៣៨,៧ ភាគរយ។
បើនិយាយពីរបាយនៃបំណុលគិតជារូបិយប័ណ្ណវិញ ប្រាក់ដុល្លាររបស់អាមេរិករួមចំណែកច្រើនជាងគេ (៧៧ ភាគរយ) បន្ទាប់មកប្រាក់យ៉េនជប៉ុន (៧,៧ ភាគរយ) និងរូបិយប័ណ្ណ ១៧ ផ្សេងៗទៀត រួមចំណែកប្រមាណ ១៥ ភាគរយ។ បើតាម Philippine Star រដ្ឋាភិបាលហ្វីលីពីន ខ្ចីប្រាក់យ៉ាងច្រើនពីម្ចាស់បំណុលបរទេស និងក្នុងស្រុក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិការបស់ប្រទេស ដោយសារតែការចំណាយច្រើនជាងអ្វីដែលប្រទេសរកបានជាក់ស្តែង៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


