Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋវិទូអឺរ៉ុប​ព្រមាន​ថា​ ផល​ប៉ះពាល់សេដ្ឋកិច្ចដោយសារ Brexit កាន់​តែអាក្រក់​ទៅៗ

បានផុស

នៅ

​សេដ្ឋកិច្ចវិទូ​អឺរ៉ុប​១​ក្រុមបានព្រមានថា ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស (Brexit) មាន​ផល​ប៉ះ​ពាល់​រយៈ​ពេល​យូរ​ ដោយ​​បណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងពាណិជ្ជកម្មរវាងទ្វេភាគី​រវាង​អង់គ្លេស និង​ប្លុក​ ហើយ​បញ្ហា​នេះ​នឹង​បន្ត​កាន់​តែ​អាក្រក់​ទៅ​ៗ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍​ Euronews កាល​ពី​ថ្ងៃ​អង្គារ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​សេដ្ឋវិទូនៃ​សកលវិទ្យាអង់គ្លេស Aston Business School ​​បាន​និយាយ​ក្នុង​របាយការណ៍ថ្មីមួយដែល​ចេញផ្សាយកាលពីថ្ងៃចន្ទថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ (TCA) ដែលចុះហត្ថលេខាដោយទីក្រុងឡុងដ៍ និងទីក្រុង​ប៊ុចសែល ក្រោយ​​ភាគីទាំង២​​កាត់ផ្តាច់ទំនាក់ទំនងពេញ​ទី​ ​​បាន​បន្ត​មាន​ផលប៉ះពាល់លើ​សេដ្ឋកិច្ច និង​យ៉ាង​ធ្ងន់ធ្ងរ​។ ​ពួកគេ​បន្ត​ថា​ TCA បាន​បង្កើត​ជា​រនាំង​ពាណិជ្ជកម្ម​សំខាន់​ផ្សេង​ៗ​ ដែល​ធ្វើ​ឱ្យ​ការនាំចេញ​ និង​ចូលរបស់​អង់គ្លេស ទៅ និងពី​សហភាព​អឺរ៉ុប​ ធ្លាក់ចុះ​។

ក្រុម​សេដ្ឋវិទូដដែល​ ​បាន​ថ្លែង​យ៉ាងដូច្នេះ​ថា​​៖ «​ការសិក្សាបានគូសបញ្ជាក់ថា ផលប៉ះពាល់អវិជ្ជមាននៃ TCA កាន់តែខ្លាំងឡើងតាមពេលវេលា ​ដោយ​ការធ្លាក់ចុះនៃពាណិជ្ជកម្មបាន​បង្ហាញ​កាន់តែច្បាស់​ក្នុង​ឆ្នាំ​ ២០២៣ ជាងឆ្នាំមុនៗ។ នេះបង្ហាញថា ការផ្លាស់ប្តូរ​ក្នុងទំនាក់ទំនងពាណិជ្ជកម្មចក្រភពអង់គ្លេស-សហភាពអឺរ៉ុបក្រោយ Brexit មិនមែនគ្រាន់តែជាការរំខានក្នុង​រយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងពីការបន្ត​ផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ​»។

គួរ​គូស​បញ្ជាក់​ថា​ ​អង់គ្លេសបានទទួលរងនូវការលំបាកផ្នែកសេដ្ឋកិច្ច ចាប់តាំងពីចក្រភព​នេះ​​បានបោះឆ្នោតផ្ដាច់ខ្លួន​ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៦​ ហើយបាន​ចាកចេញពីប្លុកនេះជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​ ២០២០។ ក្រោយ​ការ​ចាក​ចេញ​ អង់គ្លេស ក៏ដូច​ជា​ពិភព​លោក​ទាំង​មូល​ បានជួប​ប្រទះ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ជំងឺ​រាត​ត្បាត​កូវីដ​១៩ និង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​។​

របាយការណ៍​របស់​ក្រុម​សេដ្ឋវិទូ​បាន​បង្អុល​បង្ហាញ​ថា​ ចន្លោះឆ្នាំ ២០២១​ និង ២០២៣​ ទិន្នន័យប្រចាំខែបានបង្ហាញថា​ ការ​នាំ​ចេញ​របស់​អង់គ្លេស​ធាក់​ចុះ​ ២៧ ភាគរយ​ ហើយ​ការ​នាំ​ចេញ​ និង​ចូល​ទៅ​សហភាព​អឺរ៉ុប​ បាន​ធ្លាក់​ចុះ​ ៣២ ភាគរយ​ ធៀប​ទៅ​នឹង​អត្រា​ដែល​គួរ​តែ​មាន​ប្រសិន​បើ​គ្មាន​ Brexit។ ​របាយការណ៍​បន្ត​ថា​ អ្វី​ៗ​មិន​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ទេ​ ​បើ​មើល​ពី​​តួលេខ​​ប្រចាំ​​ឆ្នាំ ដោយ​ការ​នាំ​ចេញ​​របស់​អង់គ្លេស​បាន​ធ្លាក់​ចុះ ១៧ ភាគរយ​ និង​ការ​នាំ​ចូល​ធ្លាក់​ចុះ​ ២៣ ភាគរយ​។ ​

របាយការណ៍ដដែល​បាននិយាយថា៖ «ការវិភាគបង្ហាញពីការរំខាន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់រវាង​ចក្រភាព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ ក្រោយ​ TCA ដែល​ជាក់ស្តែង​នៅ​លើ​​គ្រប់​មុខ​ទំនិញប្រើប្រាស់ ​ពាក់កណ្ដាលសម្រេច​ និងមូលធន»។

ទោះជាយ៉ាងណាក៏ដោយ ​គួរ​កត់សម្គាល់ថាវិស័យមួយចំនួនតូច បានឃើញ​កំណើន​នៃការនាំចេញ ​រួម​មាន​ថ្នាំជក់ គ្រឿង​ផ្លូវរថភ្លើង និងយន្តហោះជាដើម​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​ផល​ប៉ះពាល់​មាន​ខ្លាំង​ទៅ​លើ​ទំនិញ​​ក្នុង​​​វិស័យ​កសិកម្ម វាយនភណ្ឌ និង​ផលិតកម្ម​ដែល​ពឹង​លើ​វត្ថុធាតុដើម​។ ​

Brexit ក៏បានជះឥទ្ធិពលដល់ប្រទេសចំនួន ២៧​ នៅ​ក្នុង​សហភាពអឺរ៉ុបផងដែរ ប៉ុន្តែស្ថិត​ក្នុងកម្រិតខុសៗ​គ្នា។ យោងតាមរបាយការណ៍​ ការនាំចេញរបស់ចក្រភពអង់គ្លេសទៅកាន់បែលហ្ស៊ិក និងអៀរឡង់ មានការថយចុះតិចតួច ខណៈការនាំចេញ​​ធ្លាក់ចុះ​ខ្លាំង​​ទៅ​កាន់​អាល្លឺម៉ង់ អេស្ប៉ាញ និងក្រិក។ របាយការណ៍របស់​សេដ្ឋវិទូ​បន្ត​ថា​ ការនាំចូលរបស់​អង់គ្លេស​ពី​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​ប្លុកអឺរ៉ុប​ បាន​ធ្លាក់ចុះ​ជា​គំហុក​ ដោយរួម​មាន​ ហូឡង់ (៥១ ភាគរយ​) អាល្លឺម៉ង់ (៣២ ភាគរយ) និង​បារាំង​ (២៣ ភាគរយ​)។

របាយ​ការណ៍​ដដែល​ បាន​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ស្វែង​រក​មធ្យោបាយ​ដើម្បី​រក្សា​ស្ថិរភាព និង​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស ដោយ​ថែម​ទាំង​បាន​ស្នើឱ្យបើកការចរចាតាមវិស័យជាក់លាក់ជាមួយសហភាព​អឺរ៉ុប​ ដើម្បីព្យាយាម និងកាត់បន្ថយផលប៉ះពាល់លើវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយ Brexit។ របាយការណ៍​ក៏ផ្តល់ អនុសាសន៍ផង​ដែរ​ ឱ្យចក្រភពអង់គ្លេសកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ដើម្បីបង្កើនភាពធន់ និងការប្រកួតប្រជែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម