ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនដ្រូនកំពូលរបស់អ៊ុយក្រែន បើករោងចក្រនៅអង់គ្លេស ដើម្បីពង្រឹងការការពារជាតិ
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននឹងអាចការពារខ្លួនកាន់តែប្រសើរឡើងប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក(ដ្រូន)ធំជាងគេមួយរបស់អ៊ុយក្រែន បើកដំណើរការរោងចក្រថ្មីមួយនៅទីក្រុង Suffolk ក្នុងចក្រភពអង់គ្លេស។

យោងតាមការចុះផ្សាយនៅគេហទំព័រ GOV.UK កាលពីថ្ងៃទី២៦ខែកុម្ភៈ បួនឆ្នាំបន្ទាប់ពីការឈ្លានពានខុសច្បាប់របស់រុស្ស៊ី ចក្រភពអង់គ្លេសកំពុងគាំទ្រអ៊ុយក្រែនដោយធ្វើជាម្ចាស់ផ្ទះនៃរោងចក្រផលិតដ្រូន Ukrspecsystems ថ្មីមួយនៅសកលវិទ្យាល័យ East Anglia។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសពីមុនបានបញ្ជាទិញយន្តហោះគ្មានមនុស្សបើកម៉ាក SHARK និង Mini-SHARK ជាង ៨០គ្រឿងពីរោងចក្ររបស់ Ukrspecystems ក្នុងប្រទេសអ៊ុយក្រែន ដែលជួយសង្រ្គោះជីវិតអ៊ុយក្រែនដោយប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី តាមរយៈការឃ្លាំមើល កំណត់គោលដៅ និងសមត្ថភាពការពារខ្លួន។
រោងចក្រផលិតដ្រូនរបស់ចក្រភពអង់គ្លេស Ukrspecsystems បានជ្រើសរើសទីតាំងនៅតំបន់ Mildenhall និង Elmsett ក្នុងទីក្រុង Suffolk សម្រាប់ទីតាំងថ្មី ជាកន្លែងសាកល្បង និងបណ្តុះបណ្តាលដោយផ្ទាល់។
ការវិនិយោគចំនួន ២៦០លានដុល្លារបស់ក្រុមហ៊ុននឹងបង្កើតការងាររហូតដល់ ៥០០កន្លែង នៅទីតាំងនានា និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចក្រភពអង់គ្លេសកាន់តែទូលំទូលាយ។
លោក Luke Pollard រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មនិយាយថា៖ « ការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រអ៊ុយក្រែនគឺខ្លាំងជាងពេលណាៗទាំងអស់ ហើយយើងកំពុងគាំទ្រផ្នែកកងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់អ៊ុយក្រែន ខណៈពួកគេប្រយុទ្ធដើម្បីសន្តិភាព»។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស លោក Valerii Zaluzhnyi មានប្រសាសន៍ថា៖ «រោងចក្រនេះតំណាងឱ្យច្រើនជាងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម វាគឺជាផ្នែកមួយគម្រោងការសន្តិសុខអឺរ៉ុបថ្មី បង្កើតឡើងដោយផ្អែកលើការទទួលខុសត្រូវរួមគ្នា និងផលិតកម្មរួមគ្នា។ អ៊ុយក្រែននាំមកនូវបទពិសោធន៍សមរភូមិ និងភាពច្នៃប្រឌិតរួមគ្នាជាមួយចក្រភពអង់គ្លេស យើងកំពុងពង្រឹងសមត្ថភាពដើម្បីទប់ស្កាត់ការឈ្លានពាន»។
ចំណែក លោក Rory Chamberlain នាយកក្រុមហ៊ុន Ukrspecsystems UK និយាយថា៖ « បួនឆ្នាំបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនយ៉ាងពេញទំហឹង រោងចក្រនេះបានផ្តល់នូវសារៈសំខាន់ដូចជា ការផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព ធនធាន និងគាំទ្រប្រកបដោយចីរភាពសម្រាប់អ៊ុយក្រែន»។
តាមរយៈការបង្កើតផលិតកម្មនៅក្នុងចក្រភពអង់គ្លេស ក្រុមហ៊ុន Ukrspecsystems កំពុងបង្កើនភាពធន់នៃមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អង់គ្លេស និងផ្តល់នូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន និងធានាថាដ្រូនដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រើប្រាស់អាចត្រូវផលិត និងបង្កើតមាត្រដ្ឋានដោយគ្មានការរំខាន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


