ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ជនអនាមិកបានយកឈ្មោះ និងរូបថតបង្កើតគណនីតេឡេក្រាមក្លែងក្លាយ
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់សាធារណជនកុំឱ្យចាញ់បោកជនខិលខួចមួយចំនួនបានយកឈ្មោះ និងរូបថតលោកស្រីដើម្បីបង្កើតជាគណនីតេឡេក្រាមដើម្បីទាក់ទាញឱ្យបណ្តាក់ទុនវិនិយោគនានាដោយសន្យាថានឹងផ្តល់នូវចំណូលខ្ពស់។

យោងតាមសេចក្តីប្រកាសរបស់លោកស្រី នៅរសៀលថ្ងៃទី៣០ខែតុលា ជនអនាមិកបានបង្កើតនូវគណីតេឡេក្រាមនានាដោយមានរូបថត និងឈ្មោះលោកស្រី ដើម្បីបោកបញ្ឆោតសាធរណជនឱ្យបណ្តាក់ទុនរកស៊ីឬវិនិយោគ។
លោកស្រីបានគូសបញ្ជាក់ថា៖«សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក»។

«នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។ នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ចម និម្មល៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


