ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ៤ ភាគរយ ពេលបញ្ចប់ការជួញដូរថ្ងៃអង្គារ
តម្លៃប្រេងឆៅបានធ្លាក់ចុះប្រមាណជាង ៤ ភាគរយ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ ដោយសារតែការរំពឹងទុកពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាហ៍របស់លីបង់ ទោះបីជាតម្លៃអាចហក់ឡើងវិញក្រោមក្ដីបារម្ភជុំវិញលទ្ធភាពដែលក្រុងតែវអាវីវអាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ដើម្បីសង់សឹកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៣,៧៥ ដុល្លារ ឬ ៤,៦៣ ភាគរយ ដោយបញ្ចប់ការជួញដូរនៅត្រឹម ៧៧,១៨ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងនាពេលអនាគតអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៣,៥៧ ដុល្លារ ឬ ៤,៦៣ ភាគរយ ដោយបញ្ចប់ការជួញដូរត្រឹម ៧៣,៥៧ ដុល្លារ/បារ៉ែល។ វគ្គជួញដូរខ្លះកាលពីថ្ងៃអង្គារ តម្លៃប្រេងទាំង២ បានធ្លាក់ចុះរហូតដល់ជាង ៤ ដុល្លារទៀតផង។
អ្នកវិភាគ បានទាញភ្ជាប់ការធ្លាក់ចុះនៃតម្លៃប្រេងនេះ ទៅនឹងព័ត៌មានពីលទ្ធភាពបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាហ៍ ហើយថាតម្លៃអាចនឹងបន្តឡើងចុះទៅតាមស្ថានភាពនៃជម្លោះ ចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបន្ត។ អ្នកវិភាគបានព្រមានប៉ុន្មានថ្ងៃចុងក្រោយនេះថា ប្រសិនបើអ៊ីស្រាអែលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការផ្លោងម៊ីស៊ីលរបស់ក្រុងតេអេរ៉ង់ជិត២០០ដើមនោះ នោះតម្លៃប្រេងអាចនឹងហក់ឡើងខ្ពស់ខ្លាំងភ្លាមៗ។

គួររំឭកថា កាលពីថ្ងៃចន្ទ តម្លៃប្រេង ម៉ាក Brent បានកើនឡើងលើសពី ៨០ ដុល្លារ/បារ៉ែល ជាលើកដំបូងរាប់តាំងពីខែសីហា ក្រោយកំណើនប្រចាំថ្ងៃច្រើនជាង ៣ ភាគរយ។ កំណើនកាលពីថ្ងៃចន្ទ កើតមានឡើងក្រោយតម្លៃប្រេងបានកើនឡើងប្រមាណជាង ៨ ភាគរយ កាលពីសប្ដាហ៍មុន ដែលជាកំណើនប្រចាំសប្ដាហ៍ខ្ពស់បំផុតជាង១ឆ្នាំ ដោយសារតែភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ាដដែល។
ក្រៅតែពីជម្លោះមជ្ឈិមបូព៌ា វិនិយោគិនក៏កំពុងសម្លឹងមើលស្ថានភាពព្យុះសង្ឈរា Milton នៅឈូងសមុទ្រម៊ិកស៊ិក ដែលកំពុងបក់បោកទៅលើរដ្ឋហ្វ្លរីដាផងដែរ។ ព្យុះនេះបានបង្កើនកម្លាំងដល់កម្រិតសាហាវបំផុត ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេងនៅតំបន់ជាប់ឈូងសមុទ្រម៊ិកស៊ិករបស់អាមេរិក៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


