Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់សាធារណជនបង្កើនការប្រើប្រាស់ប្រាក់រៀលដើម្បីឱ្យសេដ្ឋកិច្ចកាន់តែរឹងមាំ

បានផុស

នៅ

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) លោក យឹម​ លាត បានថ្លែងថា ទោះបីជាអត្រានៃការប្រើប្រាស់ប្រាក់រៀលមានភាពល្អប្រសើរនាពេលបច្ចុប្បន្ននៅតាមបណ្តាខេត្ត ក្រុងនានាក្តី ប៉ុន្តែ​ការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹង ប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក យឹម លាតធ្វើឡើងក្នុង​កម្មវិធីផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅសួនច្បារសម្ដេចតេជោ-ឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។

លោកបានថ្លែងបញ្ចាក់ថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជាបានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០។ កាលនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១,៧ ពាន់លាន ដុល្លារអាមេរិកមកកម្ពុជា ហើយនៅ ពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជាក៏មានភាពទន់ខ្សោយនៅ ឡើយដែរ។

​លោកថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបាន លំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤០៥០ រៀល/១$ ដែលត្រឹមតែអាចទប់ស្កាត់ ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ។

«នេះគឺជាមេរៀនប្រវត្តិសាស្ត្រដែលបាន បង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារ ទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា»។ នេះបើយោងតាមលោក យឹម លាត។

​បើយោងតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបាន ទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយទាំង ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។

លោកថា៖«ជាក់ស្តែង សម្រាប់ខេត្តបន្ទាយ មានជ័យ ទិន្នន័យស្រាវជ្រាវបង្ហាញថាគិមធ្យមប្រមាណ ៧១% នៃការចំណាយប្រចាំ ថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ ដូចនេះ ខ្ញុំសូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រជាជននៅខេត្តបន្ទាយមានជ័យ ទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទោះបីជាខេត្តនេះស្ថិតនៅជាប់ព្រំ ដែននិងមានការដោះដូរពាណិជ្ជកម្មជាមួយប្រទេសជិតខាងច្រើនក៏ដោយ»។

ជាមួយគ្នានេះដែរ បើតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ អង្គការ UNDP ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញដែរថាកម្មករនិយោជិតរោងចក្រដែលរស់នៅតាមបណ្តា ខេត្តចាយវាយ ប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេស ទៅលើ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំ សង្កូវ។

«លោក យឹម លាតថា៖«ចំណែកឯកម្មករនិយោជិតអ្នកដេលរស់នៅទីក្រុងចាយវាយជាប្រាក់រៀលរហូត ដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេ»។

« ទោះបីយ៉ាងណា ការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹង ប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។ ក្នុងស្ថានភាពនេះ ខ្ញុំសូម​អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្ត ចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់​ប្រាក់រៀល​របស់ជាតិយើងទាំងអស់គ្នា»។ នេះបើតាមការអំពាវនាវរបស់លោក យឹម​ លាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៧ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម