សេដ្ឋកិច្ច
សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា របៀបរបបនៃការរៀបចំរបស់កម្ពុជាមានការប្រែប្រួល ដែលឆ្លុះបញ្ចាំងទៅលើការអភិវឌ្ឍចំពោះវិស័យបច្ចេកវិទ្យា។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ថា ផលិតផលកម្ពុជា មិនមានត្រឹមតែវត្ថុធាតុដើម ដូចជាស្រូវ អង្ករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញនោះទេ កម្ពុជាមានផលិតផលសម្រេចផងដែរ ដូចជាស្វាយកញ្ចប់ សម្រាប់នាំចេញ។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា៖ «មិញក៏ឃើញសមត្ថភាពរបស់កូនខ្មែរ កាម៉ង់តែជ្រក់ ខ្ញុំធ្លាប់តែមានអាហ្នឹងនៅជប៉ុន នៅអី ឥឡូវយើងគ្រាន់តែចុច ប៊ូតុង បញ្ជានៅហ្នឹង ហើយ Scan QR Code គឺដៃរ៉ូបូតមួយ ធ្វើទឹកក្រូចឆ្មាឱ្យយើងផឹក ហើយសួរថាបច្ចេកវិទ្យាហ្នឹងយកមកពីណា គឺនិស្សិតរបស់យើងនៅសាលា ធ្វើជាសារណាស្រាប់បញ្ចប់ការសិក្សា ហើយនេះគឺសមត្ថភាពរបស់កូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ហើយនេះហើយគឺជាអ្វីដែលយើងត្រូវបង្ហាញប្រជាពលរដ្ឋខ្មែរ និងបរទេស នូវអ្វីដែលជាសក្តានុពល កាលានុវត្តភាព និងសមត្ថភាពរបស់កូនខ្មែរ»។

សម្ដេចធិបតីបានបញ្ជាក់ថា ការប្រើបច្ចេកវិទ្យាគឺសំខាន់ កិច្ចការពាណិជ្ជកម្មមានពីរ កិច្ចការពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក សំខាន់បង្វែរពីអ្នកផលិត ទៅជាអ្នកទិញមិនថាក្នុងស្រុក ឬក្រៅស្រុក។
សម្ដេនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដោះដូរពាណិជ្ជកម្មទាមទាឱ្យការផ្លាស់ប្ដូរនូវរបៀបរបបធ្វើការ ផ្លាស់ប្ដូរបច្ចេកវិទ្យា និងវិធីសាស្ត្រតភ្ជាប់ច្រវាក់ផលិតកម្ម ចាប់តាំងពីអ្នកផលិត ខណៈបច្ចុប្បន្នអ្នកផលិតគឺលែងជាកសិករមួយៗហើយ គាត់ចងជាសហគមន៍ ទើបធានាបាននូវមាត្រដ្ឋាន និងគុណភាព។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា បច្ចេកវិទ្យាអាចធ្វើការផ្ទាល់ជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនដែលកុងត្រាជាមួយសហគមន៍គាត់ជួយបច្ចេកទេស ធានាផ្សេងៗ ដើម្បីតភ្ជាប់ និងជាអ្នករកទីផ្សារ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «មិញគ្រាន់តែខ្ញុំដើរបន្តិច ខ្ញុំឃើញថា របៀបរបបនៃការរៀបចំរបស់យើងប្រែប្រួល ការអភិវឌ្ឍ អញ្ចឹងចឹងវាខុសពីកំណើនសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចយើងមើលតែតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច បានន័យថា វាប្រែប្រួលរបៀបរបបការងារ របៀបរបបគ្រប់គ្រង ខ្សែច្រវាក់នៃការផលិត ទំនើបបកម្មយ៉ាងណា»។
សម្ដេចនាយករដ្ឋមន្ត្រីបន្តថា ទាំងការផលិត ទាំងការប្រមូលផ្ដុំលក់ទាំងការចែកចាយ ធានាគុណភាព ទាំងក្នុងនិងក្រៅប្រទេស ដែលសម្ដេចអះអាងថា វិធីសាស្ត្របែបនេះ គឺជាវិធីសាស្ត្រល្អបំផុត នៅក្នុងការភ្ជាប់ផលិតផលក្នុងស្រុក និងទីផ្សារក្នុងស្រុក និងក្រៅប្រទេស មិនថាផលិតផលស្បៀងអាហារ ឬបច្ចេកវិទ្យា។
សម្ដេច ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ឥឡូវពិនិត្យមើលក្នុងការចាប់យកកានុវត្តភាព ឥឡូវយើងភ្ជាប់រវាងអ្នកលក់ ហើយអ្នកទិញតាមប្រព័ន្ធអិនធើណិត បញ្ហាមួយទៀតគឺដោះស្រាយបញ្ហាដឹកជញ្ជូន អញ្ចឹងអ្នកវិនិយោគអាចពិនិត្យមើលអាហ្នឹងទៀត គាត់អាចផ្ដល់ជាសេវា»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


