ព័ត៌មានអន្ដរជាតិ
ឥណ្ឌាគ្រោងជំរុញវិស័យវាយនភណ្ឌ ខណៈវិបត្តិនយោបាយប៉ះពាល់ការនាំចេញរបស់បង់ក្លាដែស
ប្រភពពីររបស់រដ្ឋាភិបាលឥណ្ឌាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា ឥណ្ឌាគ្រោងជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេររបស់ខ្លួន តាមរយៈការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការកាត់បន្ថយពន្ធលើធាតុចូលសំខាន់ៗ និងការលើកទឹកចិត្តក្នុងការផលិតក្នុងស្រុកជាដើម។

ការជំរុញរបស់ឥណ្ឌា ធ្វើឡើងចំពេលដែលវិបត្តិនយោបាយដែលកំពុងបន្តរបស់បង់ក្លាដែស បានញំញីវិស័យវាយនភណ្ឌរបស់ប្រទេសនេះ ធ្វើឱ្យបណ្ដាក្រុមហ៊ុនអន្តរជាតិងាកទៅបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសផ្គត់ផ្គង់ជំនួសផ្សេងៗ រួមទាំងឥណ្ឌា។
អគ្គលេខាធិការនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញសម្លៀកបំពាក់ឥណ្ឌា លោក Mithileshwar Thakur បានថ្លែងថា៖ «ក្រុមហ៊ុននាំចេញរបស់ឥណ្ឌា កំពុងពិបាកក្នុងការបំពេញតាមការបញ្ជាទិញដែលប្រញាប់ប្រញាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈក្រុមហ៊ុនអាមេរិកជាច្រើន កំពុងស្វែងរកអ្នកផ្គត់ផ្គង់ជំនួស»។

ប្រភពរដ្ឋាភិបាលម្នាក់ទៀត បានប្រាប់រ៉យទ័រថា វិស័យវាយនភ័ណ្ឌរបស់ឥណ្ឌាផ្ដល់ការងារដល់ប្រជាជនប្រមាណ ៤៥ លាននាក់ ហើយរដ្ឋាភិបាលកំពុងពិចារណាបង្កើនថវិកាសម្រាប់ក្រសួងវាយនភណ្ឌប្រចាំឆ្នាំ ២០២៥/២៦ ចន្លោះពី ១០-១៥ ភាគរយ ពីប្រមាណជាង ៥១១ លានដុល្លារ នៅឆ្នាំសារពើពន្ធបច្ចុប្បន្ន។
រដ្ឋាភិបាលក៏អាចបង្កើនថវិកាសម្រាប់គោលនយោបាយលើកទឹកចិត្ត ដែលទាក់ទងនឹងផលិតកម្មសម្រាប់វិស័យវាយនភណ្ឌផងដែរ។ ក្រោមគម្រោងនេះ រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងសម្បទានផ្សេងៗទៀត ដល់ក្រុមហ៊ុនដែលជ្រើសរើសផលិតក្នុងស្រុក។ ក្រៅពីនេះ រដ្ឋាភិបាលក៏ពិចារណាលើការកាត់បន្ថយពន្ធនាំចូលវត្ថុធាតុដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


