ព័ត៌មានអន្ដរជាតិ
រ៉យទ័រ៖ ៩០ % នៃក្រុមហ៊ុនជប៉ុន ចាត់ទុក ត្រាំ ថាអាក្រក់សម្រាប់ជំនួញ
លទ្ធផលនៃការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ស្ទើរតែ ៩ ក្នុងចំណោម ១០ ឬជិត ៩០ ភាគរយ នៃក្រុមហ៊ុនជប៉ុន យល់ឃើញថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលនេះបង្ហាញពីកំណើននៃការព្រួយបារម្ភពីជប៉ុន ដែលជាប្រភពនៃការវិនិយោគដោយផ្ទាល់ពីបរទេសកំពូលរបស់សហរដ្ឋអាមេរិក។

ការស្ទង់មតិដដែលបង្ហាញថា លទ្ធភាពនៃការដំឡើងពន្ធខ្ពស់ និងភាពតានតឹងកាន់តែតានតឹងនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យទស្សនវិស័យសម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនធ្លាក់ចុះកាន់តែអាក្រក់ទៅៗ។
ជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំងលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ទាំងសម្រាប់មូលដ្ឋានផលិតកម្ម និងទីផ្សារសំខាន់សម្រាប់គ្រឿងម៉ាស៊ីន និងការនាំចេញផ្សេងទៀត។
បើតាមរ៉យទ័រ ប្រហែល ៨៦ ភាគរយ នៃក្រុមហ៊ុនដែលបានឆ្លើយតប បានយល់ឃើញថា គោលនយោបាយរបស់លោក ត្រាំ នឹងមានផលប៉ះពាល់អវិជ្ជមាន ឬអវិជ្ជមានខ្លះៗទៅលើបរិយាកាសអាជីវកម្មរបស់ខ្លួន ខណៈ ១៤ ភាគរយ រំពឹងពីផលវិជ្ជមាន ឬវិជ្ជមានខ្លះៗ។

ក្នុងការស្ទង់មតិប្រចាំខែដូចគ្នាកាលពីខែខែធ្នូ ៧៣ ភាគរយ នៃក្រុមហ៊ុនបាននិយាយថា អាណត្តិទី២របស់លោក ត្រាំ អាចនឹងមានគ្រោះថ្នាក់ដល់បរិយាកាសអាជីវកម្មរបស់ពួកគេ។ លោក ត្រាំ បានចូលកាន់តំណែងជាផ្លូវការកាលពីខែមុន។
ក្នុងចំណោមក្រុមហ៊ុនដែលចាត់ទុកថាគោលនយោបាយរបស់លោក ត្រាំ មានភាពអវិជ្ជមាន ៧២ ភាគរយ បានចាត់ទុកយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ប្រធានាធិបតីរូបនេះរួមទាំងការបន្ថែមពន្ធ ថាជាក្ដីកង្វល់ដ៏ធំបំផុត ខណៈ ២៦ ភាគរយ ចង្អុលបង្ហាញពីភាពកាន់តែតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


