សេដ្ឋកិច្ច
សម្ដេចតេជោពន្យល់ពីអតុល្យភាពពាណិជ្ជកម្មជាមួយចិន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ពីអតុល្យភាពនៃពាណិជ្ជកម្មជាមួយប្រទេសចិន ដោយថាកម្ពុជាត្រូវការវត្ថុធាតុដើមលើផ្នែកកាត់ដេរច្រើនពីប្រទេសនេះ។ ទោះជាយ៉ាងណាសម្ដេចថាទោះបីកម្ពុជានាំចូលពីចិនច្រើនក្ដី តែកម្ពុជាក៏បាននាំចេញទៅកាន់បរទេសច្រើនដូចគ្នា។

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោថា ក្រឹត្យក្រមសេដ្ឋកិច្ចគឺតម្រូវឱ្យមានសេចក្ដីត្រូវការ និងផ្គត់ផ្គង់។ សម្ដេចបានលើកឡើងថាដោយសារតែមានការនាំចូលវត្ថុធាតុដើមពីចិននេះហើយទើបប្រទេសកម្ពុជាអាចប្រែខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចូលសុទ្ធ ទៅជាប្រទេសដែលផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចថា៖ «ដូច្នេះអ្នកដែលសេដ្ឋកិច្ចមិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ចប៉ុន្ដែចូលចិត្តនិយមនៃការបន្ទោសបង្អាប់ជនជាតិឯងវាមិនមែនជាមនុស្សទេ»។

សម្ដេចក៏បានបង្ហាញពីទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួនដែលមានដូចជាវៀតណាម ម៉ាឡេស៊ី ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសនេះច្រើនជាងប្រទេសទាំងនេះនាំចូលមកកម្ពុជា។ សម្ដេចជំរុញដល់សមាគមឧកញ៉ា និងសភាពាណិជ្ជកម្មដើម្បីបន្តអនុវត្តន៍នូវការរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មីសម្រាប់កម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ សម្រេចបាន១៥,១៩ពាន់លានដុល្លារអាមេរិក ក្នុងនោះទំនិញចិននាំមកកម្ពុជាមានចំនួន ១៣,៤៤ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៧៥ពាន់លានដុល្លារ កើន ១៨,៤ ភាគរយ។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ ២០២៤ មានឱនភាពប្រមាណ ១១,៦៩ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២៣ មានចំនួន ៩,៣១ ពាន់លានដុល្លារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


