សេដ្ឋកិច្ច
កម្ពុជា-ហុងកុង នឹងចាប់ដៃគ្នាពង្រឹងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុហុងកុងគ្រោងធ្វើការចុះអនុស្សរណៈយោគយល់ (MoU) ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។

ផែនការនៃការចុះMoU នេះធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានជួបពិភាក្សាការងារជាមួយតំណាងអាជ្ញាធររូបិយវត្ថុហុងកុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ។
យោងតាម NBC គោលបំណងនៃកិច្ចពិភាក្សានេះធ្វើឡើងដោយផ្តោតលើចំណុចស្នូលចំនួន៣រួមមាន ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ; ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ; និង កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ។
NBC ថា ៖«ភាគីទាំងពីរបានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរធ្វើការពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ»។

សម្រាប់ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រឹងមាំថែមទៀត។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៃប្រទេសចិននិងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច អភិវឌ្ឍវិស័យឯកជន និងលើកកម្ពស់និរន្តរភាព ដើម្បីផលប្រយោជន៍រួម។កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក John FC Lee នាយកប្រតិបត្តិនៃ HKSAR ។

យោងតាម CDC MoU ទីមួយរវាងវិនិយោគិនហុងកុងរបស់ HKSAR បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈដែល MoU ទីពីរត្រូវបានធ្វើឡើងជាមួយ HKTDC ដើម្បីជួយសម្រួលដល់ការវិនិយោគ និងអន្តរកម្មពាណិជ្ជកម្មសម្រាប់ពាណិជ្ជករទាំងសងខាង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


