ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងជុំវិញសុទិដ្ឋិនិយមនៃការចរចាពន្ធអាមេរិក-ចិន
តម្លៃប្រេងអន្តរជាតិ បានកើនឡើងសម្រាប់ការជួញដូរលើទីផ្សារនៅអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ជុំវិញសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ក្រោយមន្រ្តីជាន់ខ្ពស់អាមេរិក និងចិន បង្ហាញពីសុទិដ្ឋិនិយមលើការចរចាពន្ធកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ធៀបនឹងអត្រាបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ តម្លៃប្រេងនាពេលអនាគតម៉ាក Brent បានកើនឡើង ០,៣៧ ដុល្លារ ឬ ០,៥៨ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៤,២៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១១ ព្រឹក (ម៉ោងនៅក្រុងបាងកក) ថ្ងៃចន្ទនេះ។ ចំណែកឯប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ០,៣៨ ដុល្លារ ឬ ០,៦២ ភាគរយ ដោយជួញដូរនៅតម្លៃ ៦១,៤០ ដុល្លារ/អោន។
កាលពីសប្ដាហ៍មុន តម្លៃប្រេងទាំង ២ បានកើនឡើងជាង ៤ ភាគរយ ដោយសារតែការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។ ក្រោយជួបប្រជុំចរចាពន្ធ ២ ថ្ងៃ នៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីចុងសប្ដាហ៍ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានលើកឡើងថា «កិច្ចប្រជុំសម្រេចបានការរីកចម្រើនយ៉ាងខ្លាំង និងឈានដល់ការយល់ព្រមដ៏សំខាន់»។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Chenggang ឯណោះវិញ បាននិយាយថា វានឹងមាន «ដំណឹងល្អសម្រាប់ពិភពលោក» ចំពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភាពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានលើកឡើងពីការចរចាពាណិជ្ជកម្ម «ប្រកបដោយផលិតភាព» និង «វឌ្ឍនភាពគួរឱ្យកត់សម្គាល់»។
ជាធម្មតា ការចរចាជាវិជ្ជមានរវាងមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក អាចជួយជំរុញតម្រូវការប្រេងឆៅ ខណៈតម្លៃប្រេងធ្លាក់ចុះនាពេលកន្លងមក ដោយសារតែកង្វល់កម្សោយសេដ្ឋកិច្ចដោយសារតែសង្រ្គាមពាណិជ្ជកម្ម។ យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា លទ្ធភាពនៃការដំឡើងផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ធ្វើឱ្យកំណើនប្រេងនៅមានកំណត់៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


