ព័ត៌មានជាតិ
សហភាពអឺរ៉ុបប្រចាំអាស៊ាន ប្តេជ្ញាគាំទ្រវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា
លើកឡើងក្នុងសិក្ខាសាលា «អឺរ៉ុប-អាស៊ានលើកទី៦ នៃគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន – ASEAN TMH » កាលពីពេលថ្មីៗកន្លងទៅនេះ លោក Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់សហភាព ចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ដោយលើកឡើងថា ASEAN TMH នឹងផ្ដល់ជាថ្នាលបច្ចេកវិទ្យារួមមួយសម្រាប់តម្រូវការ និងបំណងប្រាថ្នារបស់តំបន់។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា តាមរយៈគម្រោង E-READI សហភាពអឺរ៉ុបបានគាំទ្រសិក្ខាសាលាជាច្រើនកន្លងមក ហើយសិក្ខាសាលាលើកទី៦នេះ ផ្តោតលើការរៀបចំបញ្ចប់ផែនការអនុវត្តសម្រាប់ ASEAN TMH»។
លោកក៏បានគូសបញ្ជាក់ពីគំនិតផ្ដួចផ្ដើម Horizon Europe ដែលមានមូលនិធិ ៩៥,៥ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រគម្រោងស្រាវជ្រាវនវានុវត្តន៍ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ថាជាឧទាហរណ៍គំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងនវានុវត្តន៍ជាសកលរបស់អឺរ៉ុប។
ក្នុងឱកាសនោះ លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់លើការកំណត់ជំហានច្បាស់លាល់សម្រាប់ការអនុវត្ត បន្ថែមពីលើការពិភាក្សា។
លោកបានលើកឡើងថា ការពិភាក្សាអំពីតួនាទីរបស់ក្រុមការងារ ASEAN TMH និងការរៀបចំឯកសារស្តីពីមុខងារ និងលក្ខខណ្ឌតម្រូវបច្ចេកទេស គឺជាមូលដ្ឋានសម្រាប់ការអនុវត្តថ្នាលបច្ចេកវិទ្យានេះ។ ជាពិសេសការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈគម្រោង E-READI ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។

ដដែលនោះ លោកស្រីបណ្ឌិត Elrade Rofaani តំណាងប្រធាន COSTI ឥណ្ឌូណេស៊ី បានលើកឡើងថា ASEAN TMH ត្រូវបានបង្កើតឡើងជាថ្នាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អនឡាញ ដើម្បីភ្ជាប់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័នឯកជនដែលផ្តោតលើនវានុវត្តន៍ ក្នុងគោលដៅបង្កើនផលសម្រាប់សង្គម និងសក្តានុពលពាណិជ្ជកម្ម។ យើងរំពឹងថាថ្នាលអនឡាញនេះ នឹងរួមចំណែកដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ ដែលចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការពង្រីកផលនៃនវានុវត្តន៍។
លោកស្រីបណ្ឌិត Zurina Moktar ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃលេខាធិការដ្ឋានអាស៊ាន ក៏បានលើកឡើងថា ជាង ៥០% នៃកំណើនផលិតផលក្នុងស្រុកសរុបនៅទសវត្សរ៍នេះ នឹងជំរុញដោយវិស័យដែលមានឫសគល់ក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យា។ ប្រសិនបើអាស៊ានចង់បន្តនាំមុខកំណើននេះ យើងត្រូវតែធានាថាថ្នាលបច្ចេកវិទ្យាដូចជា TMH មិនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ តែជាថ្នាលអាចដំណើរការប្រកបដោយប្រសិទ្ធិភាព ត្រឹមត្រូវតាមបច្ចេកទេស មាននិរន្តរភាពហិរញ្ញវត្ថុ និងមានរចនាសម្ព័ន្ធរឹងមាំផងដែរ។

គម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានស្នើឡើងដំបូងដោយកម្ពុជា និងឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអាស៊ាន COSTI គាំទ្រជាអាទិភាពប្រចាំឆ្នាំ២០២២ ២០២៣ និង ២០២៤។ គម្រោងនេះមានគោលដៅផ្សារភ្ជាប់អ្នកស្រាវជ្រាវ ជាមួយវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ធុរកិច្ចបង្កើតថ្មី និងអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ភាពជាដៃគូ បង្កើតការសហការ និងពន្លឿនការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មីៗ។ អ្នកទទួលផលសំខាន់ៗនៃគម្រោងនេះ រួមមានសាកលវិទ្យាល័យដែលផ្ដោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, និងស្ថាប័នគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


