ព័ត៌មានអន្ដរជាតិ
តម្លៃមាស ប្រេងអន្តរជាតិហក់ឡើងខ្ពស់ ក្រោយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់
តម្លៃមាស និងប្រេងអន្តរជាតិ បានហក់ឡើងខ្ពស់ជាថ្មី ក្រោមបរិបទនៃកំណើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអ៊ីស្រាអែលវាយប្រហារ «គោលដៅនុយក្លេអ៊ែរ» របស់អ៊ីរ៉ង់នៅដើមព្រឹកថ្ងៃសុក្រនេះ។

តម្លៃប្រេងអន្តរជាតិនាពេលអនាគត ម៉ាក Brent បានកើនឡើង ៥,៨៦ ដុល្លារ ឬ ៨,៤៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៥,២២ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ គិតត្រឹមម៉ោង ៩ និង ៣០ នាទី នៅក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ោង WTI វិញ បានកើនឡើង ៦ ដុល្លារ ឬ ៨,៨២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,០៤ ដុល្លារ/បារ៉ែល។
តម្លៃមាសវិញ ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយតម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើងប្រមាណ ១០២,១៥ ដុល្លារ ឬ ៣,០៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ៤២៦,៩៥ ដុល្លារ/អោន គិតត្រឹមម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវយ៉ក។
កំណើនតម្លៃទំនិញដ៏ខ្ពស់នេះ កើតឡើងក្រោយអ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក៏ដូចជារោងចក្រមីស៊ីលរបស់ប្រទេសនេះ។ ការវាយប្រហារនេះ ធ្វើឡើងក្រោយអាមេរិកប្រកាសត្រៀមជម្លៀសបុគ្គលិកការទូតពីអ៊ីរ៉ាក់ ក្រោយអ៊ីរ៉ង់ប្រកាសវាយប្រហារលើទីតាំងសំខាន់ៗរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើការចរចាកិច្ចព្រមព្រៀងអ៊ីរ៉ង់បរាជ័យ។
នេះបង្ហាញពីភាពតានតឹងកាន់តែខ្លាំងជាថ្មីនៃជម្លោះភូមិសាស្រ្តនយោបាយមជ្ឈិមបូព៌ា ដែលជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់សកល។ នេះនឹងបង្កការរំខានផ្នែកផ្គត់ផ្គង់ ដែលជំរុញឱ្យតម្លៃប្រេងហក់ឡើង។ ជាមួយគ្នានោះ តម្លៃមាសកើនឡើងដូចគ្នា នៅពេលដែលវិនិយោគិនងាកទៅទិញ ក្រោមបរិបទនៃហានិភ័យភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


