ព័ត៌មានជាតិ
គិតត្រឹមខែឧសភា ឆ្នាំនេះ សហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានកម្ចីជិត ២ លានដុល្លារ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ សហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានកម្ចីប្រមាណជិត ២ លានដុល្លារអាមេរិក (១ ៩១២ ៦៨៣ ដុល្លារ ) ដើម្បីពង្រីកលើផលិតកម្មកសិកម្មបន្ថែម។

ប្រាប់«កម្ពុជាថ្មី» លោក ឃឹម ហ្វីណង់ បានលើកឡើងថា ដើម្បីធានាឱ្យបានថា សហគមន៍កសិកម្មទំនើបមានដើមទុនគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រសួងកសិកម្មបានធ្វើការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុដៃគូមួយចំនួន និងស្វែងរកប្រាក់កម្ចីដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យមានវត្ថុបញ្ចាំ ដែលអនុញ្ញាតឱ្យកសិករជាសមាជិកអាចចូលរួមក្នុងផលិតកម្មកសិកម្មបានដោយមិនចាំបាច់ជាប់បំណុលធនាគារដោយផ្ទាល់។
ជាក់ស្តែង គិតត្រឹមខែឧសភា ឆ្នាំ២០២៥ នេះ មានសហគមន៍កសិកម្មទំនើបចំនួន ៦ បានទទួលបានប្រាក់កម្ចីពី ធនាគារវឹង និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារ (១ ៩១២ ៦៨៣ ដុល្លារអាមេរិក) ក្នុងអត្រាការប្រាក់ ៨%/ឆ្នាំ។
បន្ថែមជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏គ្រោងនឹងស្នើសុំកម្ចីឥណទានបន្ថែម សរុបចំនួនជាង ៥ លានដុល្លារ (៥ ០៨៦ ២៨៣ ដុល្លារ) បន្ថែមទៀត ដើម្បីជាដើមទុនដល់សហគមន៍ផងដែរ។

ក្នុងនោះ សហគមន៍កសិកម្មទំនើបដែលស្នើសុំឥណទានពីធនាគាររួមមាន សហគមន៍កសិកម្មទំនើបសាលាវិស័យ ខេត្តកំពង់ធំទទួលបានប្រាក់កម្ចីប្រមាណ ១២៥,០០០ ដុល្លារអាមេរិក, សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ខេត្តកំពង់ធំ ទទួលបានកម្ចីប្រមាណ ២៩០,០០០ ដុល្លារអាមេរិក, សហគមន៍កសិកម្មទំនើបប្រសាទសំបូររុងរឿង ខេត្តកំពង់ធំ ទទួលបានកម្ចីប្រមាណ ៤៤០,០០០ ដុល្លារអាមេរិក។
សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានកម្ចីប្រមាណ ៤៣៧,០០០ ដុល្លារអាមេរិក, សហគមន៍កសិកម្មទំនើប ស្រូវនាងអំ ខេត្តសៀមរាប ទទួលបានកម្ចីប្រមាណ ៥៧០,០០០ ដុល្លារអាមេរិក, សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ ទទួលបានប្រាក់កម្ចីប្រមាណ ៥០,០០០ ដុល្លារអាមេរិក។
សូមជម្រាបថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មានសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា សរុបប្រមាណ ១ ៤៣០ សហគមន៍ ដែលមានកសិករសមាជិកសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែលក្នុងនោះមានសមាជិកជានារីចំនួន ១១៤ ០៣០ នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


