សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ២៦ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅឆមាសទី១
កម្ពុជារកចំណូលបានជាង ២៦,៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង ៨,០៤% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥។

របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា រយៈពេល ៦ ខែ ឆ្នាំ ២០២៥ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៥៦៧ ៦៧៣ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៨,៧៦% ដែលធ្វើឱ្យកម្ពុជារកចំណូលបានចំនួន ២៦ ៣១៦ ២២១ ដុល្លារ កើន ៨,០៤% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៤។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែកក្កដា នេះថា ភ្ញៀវទេសចរបរទេសនៅក្នុងខែឧសភា និងខែមិថុនា ធ្លាក់ចុះ និងចាប់ផ្ដើមកើនឡើងនៅដើមខែ ៧ និងខែ ៨ ប្រទេសមួយចំនួននៅអឺរ៉ុបចាប់ផ្ដើមវិសមកាល ពោលគឺគេចាប់ផ្ដើមដើរលេង។
លោក ខៀវ ធី យល់ឃើញថា ស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរ ខណៈ តួលេខភ្ញៀវទេសចរណ៍ នៅតែមានសន្ទុះកើនឡើង។ លោក ខៀវ ធី អះអាងថា ថៃបិទច្រកព្រំដែន មិនប៉ះពាល់ដល់ទេសចរណ៍នៅតំបន់អង្គរនោះទេ ខណៈទេសចរបរទេសភាគច្រើនមកតាមច្រកវៀតណាមប្រមាណ ៩០%។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា ពិភពលោកកំពុងច្របូកច្របល់ ជុំវិញភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗ ខណៈកម្ពុជាក៏កំពុងមានបញ្ហាជាមួយថៃ ដែលស្ថានភាពមិនប្រាកដប្រជានេះ បានបង្ខំឱ្យកម្ពុជាពិបាក។
លោក យល់ថា៖«តួលេខទេសចរណ៍កើនឡើង យើងសារទរក្នុងកាលទេសៈនេះ យើងអត់អាចប្រៀបធៀបកម្ពុជាយើងទៅប្រទេសគេផ្សេងទេ ពីព្រោះ ខ្ញុំលើកឧទាហរណ៍ដូចជាវៀតណាម គេប្រទេសធំជាងយើង មានប្រជាជនច្រើន មធ្យោបាយផ្លូវអាកាសច្រើនជាងយើង និងការផ្សព្វផ្សាយទូលំទូលាយ នៅក្នុងកាលៈទេសៈមួយផ្សេង»។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាតិ ២,៩៥ លាននាក់ កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ទោះបីជាស្ថានសេដ្ឋកិច្ចសកល និងតំបន់នៅបន្តប្រឈមភាពមិនប្រាកដប្រជាខ្ពស់ក្តី។
កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


