សេដ្ឋកិច្ច
ឥណទានអាជីវកម្មខ្នាតតូចធ្លាក់ចុះ នៅត្រីមាសទី២ ឆ្នាំ ២០២៥
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានឱ្យដឹងថា ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច និងសមតុល្យឥណទាននៃពាក្យស្នើសុំមានការធ្លាក់ចុះនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ ធៀបនឹងត្រីមាសមុន។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា៖ «ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះ និងសមតុល្យនៃពាក្យស្នើសុំឥណទានមានការថយចុះដូចគ្នានៅក្នុងត្រីមាសនេះបើប្រៀបធៀបនឹងត្រីមាសមុន។ ចំនួនគណនីនៃដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចក៏មានការថយចុះ ១,២% ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ ០,៨% នៅក្នុងត្រីមាសទី២នេះ»។
លោក អឿ សុធារ័ត្ន បន្ថែមថា គុណភាពឥណទានមានការធ្លាក់ចុះទាបជាងត្រីមាសមុន ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម ៧,៤% ក្នុងត្រីមាសនេះ។
ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៩០ថ្ងៃ មានការកើនឡើងជារួម ៧,៧% នៅទូទាំងតំបន់។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៩០ថ្ងៃគឺនៅ តំបន់ខ្ពង់រាបកើនឡើងចំនួន ១៥% តំបន់ទន្លេសាបកើនឡើងចំនួន ១១% តំបន់ឆ្នេរកើនឡើងចំនួន ៨% និងតំបន់ទំនាបកើនឡើងចំនួន ៧%។

យោងតាម CBC ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ថយចុះ ១៥,៧%។ ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចថយចុះ ១៦,៣% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្មមានការថយចុះ ៩,៣%។ ពាក្យស្នើសុំកម្ចីទិញទ្រព្យសកម្ម ធ្លាក់ចុះចំនួន ២០,៣% និងពាក្យស្នើសុំកម្ចីផ្សេងៗកើនឡើង ២៤,៥% ឯពាក្យស្នើសុំកម្ចីសំណង់កើនឡើង ៤,៤% ពីត្រីមាសមុន។
យោងតាម CBC ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន ១.២% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៧៩ លានគណនី។ សមតុល្យសរុបកើនឡើង ០.៨% ឈានដល់ ៣៥,៥៤ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី២នេះ។
អនុបាតនៃឥណទានសំណងយឺតលើសពី ៩០ថ្ងៃ (90+DPD) មានការកើនឡើងដល់ ៧,៤%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៦៩,៩%) ហើយមានគណនីឥណទានតែមួយគណនី (៥៥,៤%)។

នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២៥ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។
ការថយចុះនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន ១៦,៣% ក្នុងនេះមានការថយចុះខ្លាំងនៅតំបន់ឆ្នេរចំនួន ២១,១% និងការស្នើសុំកម្ចីកសិកម្ម មានការថយចុះ ៩,៣% ជាមួយនឹងការថយចុះខ្លាំង នៅតំបន់ឆ្នេរ ១៨,៤%។ ការស្នើសុំកម្ចីផ្សេងៗមានការកើនឡើងបន្តិចបន្តួច ២៤,៥% ជាមួយនឹងការថយចុះខ្លាំងនៅតំបន់ខ្ពង់រាប ៣១,៦%។ ការស្នើសុំកម្ចីទ្រព្យសកម្ម មានការថមថយ ២០,៣% ក្នុងនេះមានការថយចុះនៅតំបន់ខ្ពង់រាប ២៣,៥%។ ការស្នើសុំកម្ចីសំណង់កើនឡើង ៤,៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ទន្លេសាប ២២,១%។
បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការធ្លាក់ចុះ ១១,០%។ បម្រែបម្រួលនេះបណ្តាលមកពីការធ្លាក់ចុះនៃកម្ចីផ្សេងៗ ៣១,៦% កម្ចីទិញទ្រព្យសកម្មថយចុះ ២៣,៥% កម្ចីមូលធនធ្លាក់ចុះថយចុះ ២១,១% និងកម្ចីកសិកម្មធ្លាក់ចុះ ១៨,៤%- ខណៈដែលកម្ចីសំណង់ កើនឡើង ២២,១%។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម ៧,៣% កំណើនឥណទាន ២,៣% និងកំណើប្រាក់បញ្ញើ ១៤,៥%។ កំណើនឥណទានបន្តមានកម្រិតទាបដូចឆ្នាំមុនៗ ខណៈឥណទានមិនដំណើរការបានកើនឡើងបន្តិចដល់ ៨,៣%»។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥ ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេចបានចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩%។
ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើនឡើង ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៧,១ ពាន់លានដុល្លារ កើនឡើង ៧,៣%។
កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៩, ធនាគារឯកទេសចំនួន ៨ និងគ្រឹះស្ថានឥណទានជនបទចំនួន ១១២ នៅទូទាំងប្រទេស ដែលមានគណនីប្រាក់បញ្ញើអតិថិជនចំនួន ២៨,២ លានគណនី និងគណនីឥណទាន ៤,៣ លាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


