សេដ្ឋកិច្ច
រោងចក្រកែច្នៃអាលុយមីញ៉ូមមួយ នឹងមានវត្តមាននៅខេត្តព្រះសីហនុឆាប់ៗនេះ
លោក ឡុង ឌីម៉ង អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលនឹងផ្តល់ការងារសរុបប្រមាណ ៥៤០ កន្លែង នឹងមានវត្តមាននៅខេត្តព្រះសីហនុ ក្រោយពីបានសិក្សាហេតុផលប៉ះពាល់បរិស្ថានពេញលេញរួច។

ជុំវិញគម្រោងវិនិយោគនេះ លោក ឡុង ឌីម៉ង បានគូសបញ្ជាក់ថា រោងចក្រកែច្នៃអាលុយមីញ៉ូមនេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ទៅលើលទ្ធផលនៃការវាយតម្លៃទៅលើផលប៉ះពាល់បរិស្ថានពេញលេញរួច បានឃើញថា រោងចក្រនេះ គឺជារោងចក្រទី១ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលស្ថិតសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
លោកក៏បានបញ្ជាក់ដែរថា រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ៤ ហិតា ដែលមានសមត្ថភាពក្នុងការកែច្នៃ និងផលិតទៅជាឧបករណ៍អាលុយមីញ៉ូម ជាពិសេសគឺជាប្រភេទបន្ទះ ក៏ដូចជាឧបករណ៍ផ្សេងៗស្របទៅតាមការចង់បានរបស់អតិថិជន ដែលមានសមត្ថភាពផលិតរហូតដល់ទៅ ១៥ ម៉ឺនតោនក្នុងមួយឆ្នាំ ដោយអាចចាប់ផ្តើមពី ១០ ម៉ឺន ឈានទៅដល់ ១៥ម៉ឺនតោន។

មិនតែប៉ុណ្ណោះ នៅពេលសាងសង់រួចរាល់ រោងចក្រអាលុយមីញ៉ូមមួយនេះ គឺជារោងចក្រមួយដែលធ្វើការផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារពិភពលោក ដូចជាទីផ្សារអាមេរិក អឺរ៉ុប និងអាស៊ីអាគ្នេយ៍ជាដើម៕
ដោយ៖ ឌិន ថារី


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


