សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ ការធ្វើតេស្តគុណភាព ផលិតផល ដើម្បីធានាឈរជើងរយៈពេលវែងលើទីផ្សារ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យផលិតករ ឧស្សាហករ និងសិប្បករកម្ពុជា យកផលិតផលរបស់ខ្លួនមកតេស្តនៅមន្ទីរពិសោធន៍ដើម្បីអាចធានាបានការឈរជើងនៅលើទីផ្សារបានយូរ និងទទួលបានការគាំទ្រពិតប្រាកដនៅក្នុងទីផ្សារ និងធ្វើយ៉ាងណាឱ្យសហគ្រាសទទួលបានជោគជ័យក្នុងរយៈពេលវែង។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា កម្លាំងសាមគ្គីជាតិ និងការគាំទ្រទៅលើផលិតផលក្នុងស្រុក បានជំរុញឱ្យមានកំណើនក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មក្នុងការកែច្នៃបន្ថែម ក៏ដូចជាការចាប់ផ្តើមអាជីវកម្មថ្មីក្នុងការផលិតសម្រាប់គាំទ្រតម្រូវការក្នុងស្រុកនាពេលនេះ។
ក្រសួងមានមោទនភាព ហើយនេះក៏ជាឱកាសមាសដែលផលិតករ ឧស្សាហករ និងសិប្បករទាំងអស់ត្រូវចាប់យកឱ្យបានជាប់នៅក្នុងពេលនេះ។ ព្រោះនៅពេលដែលផលិតករចាប់ផ្ដើមផលិតខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនពីតូច ទៅធំ ការងារទាំងអស់នេះ គឺទាមទារឱ្យមាននូវគុណភាព សុវត្ថិភាព ស្តង់ដារ ដើម្បីឱ្យទំនិញ ផលិតផល និងសម្ភារៈប្រើប្រាស់ទាំងអស់នេះអាចឈរជើងនៅក្នុងទីផ្សារបាន។

ត្រង់ចំណុចនេះ ក្រសួងចាប់អារម្មណ៍ថា «នៅពេលយើងធ្វើតិចតួចក្នុងខ្នាតលក្ខណៈគ្រួសារ ខ្នាតលក់ដូរធម្មតា អាចថាមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែនៅពេលដែលចាប់ផ្តើមពង្រីកខ្សែសង្វាក់ផលិតកម្មទៅជាចំនួនធំ ដូច្នេះការទុកដាក់ផលិតផល គុណភាពផលិតផលអាចនឹងមានការប្រែប្រួល។ ហេតុដូចនេះ ការយកផលិតផលមកធ្វើតេស្ត ដើម្បីបញ្ជាក់អំពីគុណភាពផលិតផល បញ្ជាក់ពីសុវត្ថិភាព គឺមានសារៈសំខាន់ជាទីបំផុត»។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការជំរុញឱ្យផលិតករ ឧស្សាហករ និងសិប្បករកម្ពុជា យកផលិតផលរបស់ខ្លួនមកតេស្ត មកធ្វើការពិសោធន៍នេះ គឺក្នុងគោលបំណងតែមួយគត់ ធ្វើឱ្យផលិតករ ឧស្សាហករ និងសិប្បករកម្ពុជាអាចឈរជើងនៅលើទីផ្សារបានយូរ ហើយច្បាស់ថាផលិតផលពិតប្រាកដជាទទួលបានការគាំទ្រនៅក្នុងទីផ្សារ ហើយធ្វើយ៉ាងណាឱ្យអាជីវករអាចទទួលបានជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលវែង»។

លោក ហែម វណ្ណឌី បានអះអាងថា ក្រសួងបានរៀបចំគុណភាពហេដ្ឋារចនាសម្ព័ន្ធគុណភាពជាច្រើនដើម្បីគាំទ្រនូវការងារនេះ ដែលមានមន្ទីរពិសោធន៍អាចពិសោធន៍ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជាគ្រឿងប្រើប្រាស់មួយចំនួនទៀត។ ក្រៅពីនេះក៏នៅមានវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះមានមជ្ឈមណ្ឌលបច្ចេកវិទ្យាម្ហូបអាហារដែលជួយឱ្យផលិតករ ឧស្សាហករ និងសិប្បករ អភិវឌ្ឍន៍កែច្នៃម្ហូបអាហារ អាចធ្វើពិសោធន៍ផ្សេងៗបានច្រើន, វិទ្យាស្ថានស្តង់ដារជាតិអាចជួយឱ្យផលិតករ ឧស្សាហករ និងសិប្បករកម្ពុជានៅក្នុងការចុះបញ្ជីផលិតផលរបស់ខ្លួនដើម្បីធានាបាននូវស្តង់ដារសុវត្ថិភាព និងការជឿជាក់ពីអតិថិជន។

ក្រសួងក៏នៅមានមជ្ឈមណ្ឌលមាត្រាសាសន៍ជាតិ ដែលជួយផលិតករ ឧស្សាហករ និងសិប្បករកម្ពុជានៅក្នុងការធ្វើព្យាសកម្មរង្វាស់រង្វាល់ដើម្បីឱ្យខ្នាតក្រិតក្រមធានាបាននូវការទុកចិត្ត ដូច្នេះហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិទាំងអស់នេះ នឹងជួយផលិតករ ឧស្សាហករ និងសិប្បករកម្ពុជា សម្រេចបាននូវខ្សែសង្វាក់ផលិតកម្ម និងផលិតផលមួយដែលធានាគុណភាព សុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់។
ដូច្នេះក្នុងនាមក្រសួង សូមអំពាវនាវដល់ផលិតករ ឧស្សាហករ សិប្បករ ទាំងអស់ចូលរួមរក្សាឱ្យបាននូវការទុកចិត្តនៅពេលនេះ ហើយធានាឱ្យបាននូវការគាំទ្រពីអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់គ្នា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


