ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិកើនលើស ៣ ៤០០ ដុល្លារ/អោន ជាថ្មី
តម្លៃមាសអន្តរជាតិបានកើនឡើងលើស ៣ ៤០០ ដុល្លារ/អោន ជាថ្មី ដោយសារតែកម្សោយនៃប្រាក់ដុល្លារ និងកង្វល់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិកក្រោមការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

គិតត្រឹមម៉ោង ១០ ព្រឹក ម៉ោងទៅទីក្រុងហុងកុង តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ០,៤៤ ភាគរយ ដល់ប្រមាណ ៣ ៤១១ ដុល្លារ/អោន ក្រោយកើនដល់ប្រមាណ ៣ ៤១៦ ដុល្លារ/អោន ដែលជាតម្លៃខ្ពស់បំផុតជាង ១ ខែ ក្នុងវគ្គមុននោះ។
តម្លៃមាសនាពេលអនាគតរបស់អាមេរិក បានបញ្ចប់ការជួញដូរនៅតម្លៃ ៣ ៤៦៦ ដុល្លារ/អោន។
កំណើនតម្លៃមាសនេះ កើតឡើងក្រោយសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះប្រមាណ ០,៥ ភាគរយ (សម្រាប់ការជួញដូរថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក) ដែលធ្វើឱ្យមាសមានតម្លៃធូរសម្រាប់វិនិយោគិនពីបរទេស។
ប៉ុន្តែអ្នកជំនាញក៏បានលើកឡើងផងដែរពីកង្វល់ជុំវិញឯករាជ្យភាពរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ដោយសារតែសម្ពាធរបស់លោក ត្រាំ ដែលទាមទារឱ្យស្ថាប័នឯករាជ្យមួយនេះកាត់បន្ថយអត្រាការប្រាក់។

ក្រៅពីនេះ ភាពតានតឹងជុំវិញឯករាជ្យរបស់ Fed កាន់តែខ្លាំង ក្រោយទេសាភិបាល Fed លោកស្រី Lisa Cook បានប្តឹងលោក ត្រាំ ចំពោះការប៉ុនប៉ងបណ្តេញលោកស្រីចេញពីតំណែង ដោយចោទប្រកាន់លោកស្រីថាជាប់ពាក់ព័ន្ធនឹងការឆបោកក្នុងករណីកម្ចីអចលនទ្រព្យ។
យ៉ាងណាមិញ អ្នកជំនាញលើកឡើងផងដែរថា ភាពស្រពិចស្រពិលនៃដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែន-រុស្ស៊ី ខណៈវិនិយោគិនក៏រងចាំមើលទិន្នន័យសន្ទស្សន៍តម្លៃនៃការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់ Fed ដែលជារង្វាស់អតិផរណាដ៏សំខាន់សម្រាប់ធនាគារកណ្តាលអាមេរិក និងគ្រោងចេញនៅថ្ងៃសុក្រនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


