ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោងដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបវៀតណាម
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលដែកថែបធន់នឹងច្រែះ (CORE) ពីប្រទេសចំនួន ១០ រួមទាំងប្រទេសវៀតណាមផងដែរ ក្រោយពីរកឃើញថាដែកថែបនាំចូលទាំងនោះដាក់តម្លៃថោកៗ ឬទទួលបានការឧបត្ថម្ភធនពីរដ្ឋ។

ក្រសួងបាននិយាយយ៉ាងដូច្នេះថា៖ «ក្រសួងពាណិជ្ជកម្មបានកំណត់ជាចុងក្រោយថា CORE ដែលបាននាំចូលមកសហរដ្ឋអាមេរិកពីដៃគូពាណិជ្ជកម្មចំនួន ១០ ត្រូវបានលក់បង្ខូចតម្លៃ និង/ឬទទួលបានការឧបត្ថម្ភធន»។
ការកំណត់នេះប៉ះពាល់លើផលិតផល CORE ដែលមានសារៈសំខាន់ផលិតកម្មរថយន្ត គ្រឿងប្រើប្រាស់ និងសំណង់អាគារ ក្នុងតម្លៃសរុប ២,៩ ប៊ីលានដុល្លារអាមេរិក ដែលនាំចូលពីវៀតណាំម អូស្ត្រាលី ប្រេស៊ីល កាណាដា ម៉ិកស៊ិក ហូឡង់ អាហ្រ្វិកខាងត្បូង តៃវ៉ាន់ តួកគី និងអារ៉ាប់រួម។
សម្រាប់វៀតណាម ពន្ធបង្កការគំរាមកំហែងទ្វេដង។ សហរដ្ឋអាមេរិកគឺជាទីផ្សារដែកថែបដ៏សំខាន់ ដូច្នេះការដាក់ពន្ធអាចធ្វើឱ្យការប្រកួតប្រជែងតម្លៃចុះខ្សោយ កាត់បន្ថយការបញ្ជាទិញ និងជំរុញក្រុមហ៊ុនឱ្យស្វែងរកអ្នកទិញថ្មី។ ទន្ទឹមនឹងនេះ សេចក្តីសម្រេចបានឆ្លុះបញ្ចាំងពីកំណើនគោលនយោបាយការពារនិយមជាសាកល ដែលធ្វើឱ្យវិស័យដែកថែបវៀតណាមងាយរងគ្រោះទៅនឹងការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃ៕
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


