ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ កើនខ្ពស់បំផុតក្នុងរយៈពេល ៤ ខែ
តម្លៃមាសអន្តរជាតិបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង ៤ ខែ សម្រាប់ការជួញដូរនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ចំពេលដែលអ្នកវិនិយោគិនរំពឹងទុកកាន់តែខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គិតត្រឹមម៉ោង ១ រសៀលនៅទីក្រុងហុងកុង តម្លៃមាសជួញដូរដោយផ្ទាល់ ០,៧ ភាគរយ ដល់ ៣ ៤៧០ ដុល្លារ/អោន ដែលនេះគឺជាតម្លៃខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ២៣ ខែមេសា។ ចំណែកឯតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ០,៨ ភាគរយ ដល់ ៣ ៥៤៣ ដុល្លារ/អោន។
អ្នកជំនាញបើកលើកឡើងថា កំណើននៃតម្លៃមាសសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាពេលនេះ គឺដោយសារតែកំណើននៃក្ដីរំពឹងថា Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុ (០,២៥ ភាគរយ) បន្ថែមទៀតនារយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ក្នុងខែកញ្ញា នេះ។
ផ្នែកសង្រ្គាមពាណិជ្ជកម្មវិញ សហរដ្ឋអាមេរិកនៅតែបន្តការចរចាលើព័ត៌មានលម្អិតពាក់ព័ន្ធនឹងពន្ធ ទោះបីជាតុលាការឧទ្ធរណ៍មួយរបស់សហរដ្ឋអាមេរិក សម្រេចថាពន្ធបដិការរបស់ ត្រាំ ខុសច្បាប់ក៏ដោយ។ នេះមានន័យថា ភាពស្រពិចស្រពិលសម្រាប់សេដ្ឋកិច្ចពិភពលោកដោយសារតែពន្ធនៅតែបន្ត។ កម្សោយនៃប្រាក់ដុល្លារ និងការរំពឹងទុកពីទិន្នន័យទីផ្សារការងាររបស់អាមេរិក ក៏ជះឥទ្ធិពលលើកំណើនតម្លៃមាសអន្តរជាតិផងដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


