ព័ត៌មានអន្ដរជាតិ
ឥណ្ឌាគ្រោងកាត់ពន្ធលើទំនិញរាប់រយមុខ ដើម្បីជំរុញតម្រូវការក្នុងស្រុក ក្នុងបរិបទពន្ធ ត្រាំ
រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់រាប់រយមុខ រាប់តាំងពីម៉ាស៊ីនត្រជាក់ រហូតដល់រថយន្តធុនតូច ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនបានប្រកាសពន្ធ ៥០ ភាគរយ លើទំនិញនាំចូលពីឥណ្ឌា ដោយសារតែប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោក Nirmala Sitharaman បានប្រកាសនៅថ្ងៃពុធថា គណៈកម្មាការរដ្ឋាភិបាល បានអនុម័តលើអត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) ថ្មី ដែលទាបជាងមុន ដោយនឹងចូលជាធរមាននៅថ្ងៃទី ២២ ខែកញ្ញា
ប្រព័ន្ធពន្ធថ្មី នឹងមានអត្រា ២ គឺ ៥ ភាគរយ និង ១៨ ភាគរយ ជំនួសឱ្យរចនាសម្ព័ន្ធចាស់ចំនួន ៤ អត្រា (៥,១២,១៨, និង ២៨ ភាគរយ)។
ទំនិញភាគច្រើននឹងមានពន្ធទាប បើទោះបីជាអត្រាខ្ពស់ពិសេស ៤០ ភាគរយ ត្រូវបានស្នើឡើងសម្រាប់ទំនិញមួយចំនួន ដូចជា រថយន្តប្រណីត គ្រឿងស្រវឹង និងបារីក៏ដោយ។ ការទិញធានារ៉ាប់រងអាយុជីវិត និងសុខភាព នឹងមិនជាប់ពន្ធនោះទេ។

គួរគូសបញ្ជាក់ថា ការកាត់បន្ថយពន្ធគឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ក្នុងការទប់ទល់ផលប៉ះពាល់សេដ្ឋកិច្ចពីពន្ធ ៥០ ភាគរយ របស់សហរដ្ឋអាមេរិក ដែលរំពឹងថានឹងប៉ះពាល់ដល់ការនាំចេញឥណ្ឌាក្នុងតម្លៃ ៤៨,២ ប៊ីលានដុល្លារ។
លោក មូឌី បាននិយាយក្នុងសារដែលបង្ហោះលើបណ្ដាញសង្គម X ថា៖ «កំណែទម្រង់ទូលំទូលាយនឹងធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋរបស់យើងប្រសើរឡើង និងធានាភាពងាយស្រួលនៃការធ្វើអាជីវកម្មសម្រាប់ទាំងអស់គ្នា ជាពិសេសពាណិជ្ជករ និងអាជីវកម្មតូចតាច»៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


