សេដ្ឋកិច្ច
ទីផ្សារតម្លៃគ្រាប់ស្វាយចន្ទី នៅតែមានភាពល្អប្រសើរ
កសិករបានបញ្ជាក់ប្រាប់ថា ទីផ្សារតម្លៃ និងទិន្នផលគ្រាប់ស្វាយចន្ទីនៅតែបន្តមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យគុណភាពចន្ទីធ្លាក់ចុះបន្តិច។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ថា តម្លៃគ្រាប់ស្វាយចន្ទីនៅតែមានភាពល្អប្រសើរចាប់តាំងពីខែមេសា ដែលគ្រាប់សើមមានតម្លៃ ៥០០០ រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែមេសា ហើយគ្រាប់ស្ងួតលក់បាន ៦៥០០ រៀល នៅខែឧសភា នៅខែមិថុនា គ្រាប់ស្វាយចន្ទីស្ងួត លក់បានតម្លៃ ៧២០០ រៀលក្នុងមួយគីឡូក្រាម និងខែសីហា លក់បាន ៦៨០០ រៀលក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត យល់ឃើញថា៖ «កម្ពុជាត្រូវមានយន្តការច្បាស់លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ ដោយយន្តការចម្បងគឺគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើន តាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដែលបានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧»។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «បច្ចុប្បន្នអ្វីៗ នៅល្អប្រសើរទាំងអស់ រាល់ទនិន្ន័យដែលយើងមាន មិនថាទិន្នផល តម្លៃ មិនថាគោលនយោបាយ និងការគាំទ្រពីរដ្ឋាភិបាល ទាំងសហគមន៍កសិកម្មទំនើប ក៏ដូចជាការរៀបចំសួនឧស្សាហកម្មកែច្នៃ ដើម្បីតម្លៃបន្ថែម សុទ្ធតែជារឿងល្អ ខ្ញុំអត់មានឃើញសញ្ញាបារម្ភពាក់ព័ន្ធបញ្ហាតម្លៃចន្ទីទេ»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០ ម៉ឺនតោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


