ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងត្បូង៖ ការចាប់ខ្លួនពលករនៅរោងចក្រ Hyundai នឹងប៉ះពាល់ការវិនិយោគ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងថា ការវាយឆ្មក់ផ្នែកអន្តោប្រវេសន៍ ដែលបង្ករការចាប់ខ្លួនពលករកូរ៉េជាង ៣០០ នាក់ នៅរោងចក្រផលិតអាគុយរថយន្ត Hyundai អាចធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគចូលទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងសន្និសីទកាសែតពេលប្រារព្ធខួបលើកទី ១០០ ថ្ងៃ នៃការកាន់អំណាចរបស់ខ្លួន នាថ្ងៃព្រហស្បតិ៍នេះ លោក Lee បានថ្លែងយ៉ាងដូច្នេះថា៖ «ពួកគេគ្រាន់តែត្រូវការអ្នកបច្ចេកទេសដែលមានជំនាញ ដើម្បីដំឡើងឧបករណ៍សាងសង់រោងចក្រប៉ុណ្ណោះ ដោយសារគ្មានកម្មករនៅសហរដ្ឋអាមេរិកទេ។ នេះ(ការវាយឆ្មក់អន្តោប្រវេសន៍) អាចជះឥទ្ធិពលយ៉ាងសំខាន់លើការវិនិយោគផ្ទាល់នាពេលអនាគតទៅកាន់សហរដ្ឋអាមេរិក»។
លោក Lee បាននិយាយថា កម្មករដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅធ្វើការងារក្នុងរយៈពេលខ្លី ប៉ុន្តែត្រូវភ្ញាក់ផ្អើលនឹងការចាប់ខ្លួន។ លោកបន្តថា កូរ៉េខាងត្បូងពេលនេះកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ថាត្រូវទទួលបានកូតាកម្មករបន្ថែម ឬបង្កើតប្រភេទទិដ្ឋាការថ្មី។ កម្មករទាំងជាង ៣០០ នាក់ ត្រូវបានបញ្ជូនមកកូរ៉េវិញ ហើយរំពឹងថានឹងមកដល់ក្រុងសេអ៊ូលនាថ្ងៃស្អែកនេះ។

គេមើលឃើញថា រូបភាពនៃការចាប់ឃុំខ្លួនកម្មករកូរ៉េត្រូវបានចែកចាយពាសពេញអនឡាញ ដែលបង្កឱ្យមានកំហឹងជាសាធារណៈ និងដាក់សម្ពាធលើលោក Lee។ វាក៏ប្រថុយបំផ្លាញផែនការវិនិយោគសំខាន់ៗរបស់ក្រុមហ៊ុនពហុជាតិកូរ៉េផងដែរ ខណៈលោក Lee និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែជួបគ្នាប៉ុន្មានថ្ងៃមុន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។
ក្រោយការវាយឆ្មក់នៅរោងចក្រ Hyundai លោក ត្រាំ បានស្នើឱ្យក្រុមហ៊ុនបរទេសដែលវិនិយោគនៅអាមេរិក ត្រូវយកពលរដ្ឋអាមេរិកាំងធ្វើការ និងបណ្ដុះបណ្ដាលពួកគេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


