ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់ថៃដោយទទួលភ្ញៀវទេសចរចិនច្រើនបំផុត ចំពេលទេសចរណ៍ថៃបន្តធ្លាក់ចុះ
វៀតណាមបានវ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅកំពូលក្នុងតំបន់សម្រាប់ភ្ញៀវទេសចរចិនគិតត្រឹមខែសីហា ចំពេលដែលថៃបន្តកត់ត្រាការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវពីបរទេស ដែលជាសញ្ញានៃវិបត្តិទេសចរណ៍។

ក្នុងរយៈពេល ៨ ខែដើមឆ្នាំ វៀតណាមបានទទួលភ្ញៀវទេសចរចិនដីគោកប្រមាណ ៣,៥ លាននាក់ ដោយកើនឡើង ៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មែនទែនទៅ នេះគឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់វៀតណាម ដោយទទួលភ្ញៀវទេសចរបរទេស ១៤ លាននាក់ គិតត្រឹមខែសីហា ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រាវៀតណាម។
ផ្ទុយទៅវិញ ភ្ញៀវទេសចរអន្តរជាតិទៅថៃបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ ៧,១ ភាគរយ គិតត្រឹមពាក់កណ្ដាលខែកញ្ញានេះ ដល់ ២៣ លាននាក់។ ការមកដល់របស់ភ្ញៀវចិនបានធ្លាក់ចុះជាគំហុកប្រហែល ៣៥ ភាគរយ មកត្រឹម ៣,២៣ លាននាក់ ដោយសារតែកង្វល់សុវត្ថិភាព ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការមជ្ឈមណ្ឌលឆបោក និងការបាត់ខ្លួនជនជាតិចិន ជាបន្តបន្ទាប់ក្នុងករណីជួញដូរមនុស្សទៅមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន China Trading Desk ដែលជំនាញខាងត្រួតពិនិត្យការធ្វើដំណើរ និងការចំណាយរបស់ជនជាតិចិន ការធ្លាក់ចុះនៃភ្ញៀវទេសចរចិន អាចធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលរហូតដល់ ៣,៥ ប៊ីលានដុល្លារ។ ប្រាក់ទាំងនោះ អាចហូរទៅវៀតណាម និងបណ្ដាប្រទេសជិតខាងវិញ ចំពេលដែលទេសចរចិនកាន់តែច្រើន ផ្លាស់ប្ដូរទៅលេងទិសដៅទេសចរណ៍ផ្សេងៗក្រៅពីថៃ។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម និងប្រតិបត្តិករទេសចរណ៍ឯកជន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន ជាពិសេសពីចិន។ ជាឧទាហរណ៍ ខេត្ត Quang Ninh ដែលមានព្រំប្រទល់ជាប់ចិន អាជ្ញាធរក្នុងតំបន់បានធ្វើការជាមួយអាជីវកម្ម ដើម្បីចាប់ផ្តើមពិធីបុណ្យលោតឆ័ត្រយោង និងលេងបាឡុងខ្យល់ក្តៅវ ដើម្បីលើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ។
ក្រៅពីនេះ វៀតណាមក៏បានអភិវឌ្ឍគោលដៅទេសចរណ៍ជាច្រើន រាប់តាំងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ទាំងទីក្រុង តំបន់ភ្នំ និងឆ្នេរសមុទ្រ ដើម្បីមានជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ បន្ថែមពីលើការពន្លឿនគោលនយោបាយផ្សេងៗ ដូចជាអន្តោប្រវេសន៍ ឬការលើកលែងទិដ្ឋាការជាដើម។
គេព្យាករថា វៀតណាមនឹងទទួលភ្ញៀវបរទេសចំនួន ២២,៦ លាននាក់នៅឆ្នាំនេះ ដោយកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ឆ្នាំ ២០១៩ ត្រឹមប្រមាណ ១៩ លាននាក់។ ផ្ទុយទៅវិញ ថៃកាត់បន្ថយការព្យាកររបស់ខ្លួនជាបន្តបន្ទាប់មកត្រឹម ៣៣ លាននាក់នៅឆ្នាំនេះ ទាបជាងឆ្ងាយធៀបនឹងកម្រិត ៤០ លាននាក់នៅឆ្នាំ ២០១៩ និង ៣៥ លាននាក់នៅឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


