ព័ត៌មានអន្ដរជាតិ
EU ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបរមូរក្ដៅនាំចូលពីវៀតណាម
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបបានដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃក្នុងអត្រា ១២,១ ភាគរយ លើ ដែកថែបរមូរក្ដៅដែលនាំចូលពីប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសៅរ៍។

យ៉ាងណាមិញ ការសម្រេចចិត្តនេះសហភាពអឺរ៉ុប (EU) នេះ ត្រូវបានលើកលែកចំពោះផលិតផលដែកថែបរបស់ក្រុមហ៊ុន Hoà Phát Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ខណៈក្រុមហ៊ុនផ្សេងត្រូវជាប់ពន្ធថ្មី។
ក្រៅពីវៀតណាម EU ក៏បានដាក់ពន្ធដូចគ្នាលើការនាំចូលពីក្រុមហ៊ុនផលិតធំៗរបស់ជប៉ុនដូចជា Nippon Steel, JFE Steel និង Daido Steel ក្នុងអត្រាពន្ធចន្លោះពី ២៩,៨-៣០ ភាគរយ។ ដែកថែបពីអេហ្ស៊ីប ជាប់ពន្ធ ១១,៧ ភាគរយ។
ក្រសួងបាននិយាយថា ការដាក់ពន្ធរបស់ EU នឹងដាក់សម្ពាធលើឧស្សាហកម្មដែកថែបវៀតណាម ដែលរងសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិករួចទៅហើយ។ វាធ្វើឡើងក្រោយ EU ស៊ើបអង្កេតការលក់បង្ខូចតម្លៃលើដែកថែបរមូរក្ដៅវៀតណាម ដែលចាប់ផ្ដើមនៅខែសីហា ឆ្នាំមុន ក្រោមបណ្ដឹងរបស់សមាគមដែកថែបអឺរ៉ុប៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


