កូវីដ-១៩
ក្រោយឆ្លងលើស១លានករណី អ្នកជំនាញព្រមានថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចជួបស្ថានភាពដូច ឥណ្ឌា
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានព្រមានថា ប្រទេសហ្វីលីពីន អាចប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ដូចទៅនឹងការឆ្លងដែលបានរាតត្បាតប្រទេសឥណ្ឌាក្នុងខែនេះដែរ ចំពេលមានរបាយការណ៍ថា កំពុងមានអ្នកជំងឺណែនតាន់តាប់ក្នុងមន្ទីរពេទ្យនៃទីក្រុង ម៉ានីល ខណៈករណីឆ្លងទូទាំងប្រទេសបានកើនលើស ១លានករណីហើយ។

លោកវេជ្ជបណ្ឌិត Rodrigo Ong នៃក្រុមស្រាវជ្រាវ OCTA បាននិយាយថា ឥឡូវ ប្រទេសហ្វីលីពីន កំពុងស្ថិតនៅចំណុចដូចគ្នាពោលគឺឆ្លងប្រហែល ១០,០០០ករណីក្នុងមួយថ្ងៃ ដែលប្រទេសឥណ្ឌាបានឈានដល់ នៅពេលអាជ្ញាធរនៅទីនោះ បានសម្រេចចិត្តដកការរឹតត្បិតលើការប្រមូលផ្តុំទ្រង់ទ្រាយធំ ដោយសារពួកគេគិតថា វីរុសនេះ គ្រប់គ្រងបានហើយ។
លោកបាននិយាយថា ការរាតត្បាតនៅប្រទេសហ្វីលីពីន គឺស្ថិតក្នុង “តុល្យភាពមិនមាំមួន” គិតត្រឹមថ្ងៃអង្គារ ដោយមន្ទីរពេទ្យ បានប្រើប្រាស់គ្រែអស់ជាង៨០ភាគរយហើយ។

លោក Ong និយាយថា “នៅពេលយើងឈានដល់ចុងខែមេសា និងជាមួយលទ្ធភាពនៃការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនោះ តុល្យភាពមិនមាំមួននេះ អាចធ្វើឲ្យកម្រិតសមត្ថភាពរបស់ប្រព័ន្ធថែទាំសុខភាពអាចទប់ទល់លែងជាប់ទាំងស្រុង”។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន៧,២០៤ករណីកាលពីថ្ងៃអង្គារ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតប្រចាំថ្ងៃ ១៥,៣១០ករណីកាលពីថ្ងៃទី ២ខែមេសា។

ចំណែកវេជ្ជបណ្ឌិត Anthony Leachon ដែលជាអតីតទីប្រឹក្សាក្រុមការងារកូវីដ-១៩ របស់រដ្ឋាភិបាលក្រុងម៉ានីល បានប្រាប់កម្មវិធី This Week In Asia ថា ការរឹតត្បិតតែម្យ៉ាង ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់នូវការកើនឡើងនៃករណីឆ្លងថ្មីទេ លុះត្រាតែមានការចាក់វ៉ាក់សាំង។
លោកនិយាយថា “ទោះបីជាយើងបន្តការ Lockdown យ៉ាងតឹងរ៉ឹងក៏ដោយ ក៏វិបត្តិអាចរឹតតែអាក្រក់ទៅៗដោយសារតែវីរុសបំប្លែងខ្លួន ដែលបានលេចឡើងនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ប្រេស៊ីល ឥណ្ឌានិងកន្លែងផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Rodrigo Duterte បាននិយាយថា រដ្ឋាភិបាលរបស់លោក បានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ដល់ប្រជាជនចំនួន៧០លាននាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសហ្វីលីពីន បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុប ១,០១៣,៦១៨ករណី ស្លាប់ ១៦,៩១៦នាក់ និងជាសះស្បើយ ៩២៥,០២៧នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


