កូវីដ-១៩
ក្រោយការឆ្លងកើនលើស២០លានករណី អ្នកជំនាញកំពូលព្រមានថា ប៉ុន្មានសប្តាហ៍ទៀត ឥណ្ឌានឹងជួបស្ថានភាពកាន់តែរន្ធត់
ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ កំពុងកើនឡើងក្នុងល្បឿនប្រកាសអាសន្ននៅក្នុងប្រទេសឥណ្ឌា ដោយមិនមានមើលឃើញសញ្ញានៃភាពធូរស្រាលនោះទេ ខណៈអ្នកជំនាញកំពូលៗបានព្រមានថា រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រទេសដែលមានប្រជាជនជិត១.៤ពាន់លាននាក់មួយនេះ នឹងជួបស្ថានភាពកាន់តែរន្ធត់។
ចំនួនករណីឆ្លងវីរុសកូវីដ-១៩ផ្លូវការរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់២០,២៨២,៨៣៣នាក់គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងសឹងទ្វេដងក្នុងរយៈពេលបីខែកន្លងមកនេះ ខណៈការស្លាប់បានកើនដល់២២២,៤០៨នាក់។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខពិតប្រាកដត្រូវបានគេជឿថា ខ្ពស់ជាងនេះឆ្ងាយណាស់ ខណៈតួលេខមិនច្បាស់លាស់នេះ បានឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់ឥណ្ឌា។
ការឆ្លងបានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីខែកុម្ភៈមក ដោយមានការស្តីបន្ទោសទៅលើវីរុសបំប្លែងខ្លួនដែលឆ្លងសាហាវ ក៏ដូចជាការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឲ្យហ្វូងមនុស្សទ្រង់ទ្រាយធំប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យសាសនាហិណ្ឌូ និងការជួបជុំនយោបាយមុនពេលបោះឆ្នោតរដ្ឋផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ កូវីដផ្ទុះខ្លាំងនៅឥណ្ឌា តែប្រទេសមួយជាប់នោះ មានការឆ្លងកើនឡើងដល់ទៅ១,២០០ភាគរយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី