កូវីដ-១៩
ជនជាតិដើមភាគតិចអនុវត្តតំណមភូមិ ឬបិទភូមិ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានទំនៀមទម្លាប់តាំងពីយូរលុងណាស់មកហើយ ដោយមានការតំណមភូមិ ឬបិទភូមិ មិនឲ្យអ្នកក្រៅចូល ដោយមានធ្វើពិធីសែនព្រេនដើម្បីសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី បណ្ដេញឧបទ្រពចង្រៃ ធ្វើពិធីសែនអារក្ស ឲ្យជៀសផុតពីជំងឺរាតត្បាតនានា ក្នុងរយៈពេលវែង ឬឆាប់ តាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ។

ក្នុងបរិបទនៃដំណាក់កាលកូវីដ-១៩ និងជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហាក់មិនទាន់ថមថយនេះ បងប្អូនសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរជុំ និងស្រុកបរកែវ ទាំងប្រុសស្រី ក្មេងចាស់ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឲ្យអ្នកក្រៅចូល មានការយាមកាមទាំងយប់ទាំងថ្ងៃ សរសេរបម្រាម មានខ្សែ និងឈើបាំង ជារនាំងច្រកចេញចូលភូមិ ដោយស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានសុខាភិបាលនាពេលបច្ចុប្បន្ននេះ។

យោងតាមការបញ្ជាក់ តាមទូរស័ព្ទរបស់លោក ហេង ប៊ុននី អភិបាលស្រុកបរកែវ បានឲ្យដឹងថា ស្ទើរតែគ្រប់ភូមិទាំងអស់នៅស្រុកបរកែវ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឲ្យអ្នកក្រៅចូលមួយរយៈ តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីការពារសហគមន៍របស់ពួកគាត់ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ជាមួយរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ប្រសិនបើមានអ្នកល្មើសចូល នឹងទទួលការពិន័យតាមបែបប្រពៃណីរបស់ពួកគាត់។

ដោយឡែកលោក ខៀង យុទ្ធារ៉ា អភិបាលរងស្រុកអូរជុំ បានឲ្យដឹងស្រដៀងគ្នានេះដែរ ក្នុងករណីមានអ្នកល្មើសចូលដោយចេតនា ក្នុងការហាមឃាត់នោះ នឹងទទួលរងការពិន័យពីគណៈកម្មការចាស់ទុំ តាមប្រពៃណីរបស់ពួកគាត់សម្រេច មានស្រាល ធ្ងន់ ដែលពិន័យទាំងនោះមានដូចជា មាន់ ស្រា, ជ្រូក ស្រា និងថវិកាជាដើម។ ក្នុងនោះទោសស្រាលមានដូចជាការលួចចេញចូល រីឯទោសធ្ងន់មានដូចជា ការចេញចូលល្មើសបម្រាម រួចបង្ហាញអាក្បបកិរិយា និងកាយវិការ ពាក្យសំដីប្រមាថមើលងាយធ្ងន់ធ្ងរទៅដល់សហគមន៍ ឬគណៈកម្មការ។ សូមបញ្ជាក់អោយដឹងផងដែរថា ការផាកពិន័យទាំងនោះ គឺដើម្បីយកជូនចាស់ទុំក្នុងភូមិ តម្រូវការធ្វើកម្មវិធី សែនព្រេនទាំងនោះវិញ៕
អត្ថបទ ៖ វុទ្ធឦសាន









-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


