Connect with us

កូវីដ-១៩

វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងអុកឡុកនៅ សិង្ហបុរី

បានផុស

នៅ

ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារថា វីរុសកូវីដ-១៩បំប្លែងខ្លួនទ្វេដង ដែលគេរកឃើញដំបូងបង្អស់នៅប្រទេសឥណ្ឌា គឺត្រូវបានរកឃើញក្នុងចំណោមករណីឆ្លងសហគមន៍នៅ សិង្ហបុរី។

វីរុស B.1.617 ត្រូវបានគេស្តីបន្ទោសចំពោះរលកទី២នៃការឆ្លងរបស់ប្រទេសឥណ្ឌា ដែលករណីសរុបបានកើនលើស២០លាននាក់ហើយ។

គិតត្រឹមថ្ងៃចន្ទ ប្រទេសសិង្ហបុរី បានរកឃើញការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌាចំនួន១០ករណី ក្នុងចំណោមករណីឆ្លងសហគមន៍ទាំងអស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារពិសេសប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សិង្ហបុរី។

What we know about the Indian B.1.617 variant of coronavirus - ABC News

ក្រសួងសុខាភិបាលបាននិយាយថា “រាល់សកម្មភាពសុខាភិបាលសាធារណៈចាំបាច់ ត្រូវតែធ្វើឡើងភ្លាមៗដើម្បីញែកដាច់ពីគ្នា និងបិទខ្ទប់ករណីទាំងអស់”។

ស្របពេលជាមួយគ្នានោះ ប្រទេសសិង្ហបុរី ក៏បានប្រកាសពីវិធានការកាន់តែតឹងរ៉ឹងផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ នៅក្នុងទីក្រុង ខណៈការឆ្លងក្នុងសហគមន៍បន្តកើនឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ មិន​ទាន់​​ថយ​​ទេ​ ថ្ងៃ​នេះ​ ឥណ្ឌា​ឆ្លង​​ និង​ស្លាប់​​កូវីដ​​ខ្ពស់​ដដែល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម