Connect with us

កូវីដ-១៩

ខេត្តព្រៃវែងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីម្នាក់ទៀត ជាកម្មកររោងចក្រមកពីជាតំបន់​ក្រហម​នៅភ្នំពេញ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ម្នាក់ឈ្មោះ ចុន ជីន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅស្រុកមេសាង ជាកម្មកររោងចក្រមកពីជាតំបន់ក្រហមនៅរាជធានីភ្នំពេញ។បើតាមរដ្ឋបាលខេត្តព្រៃវែងអ្នកជំងឺឈ្មោះ ចុន ជីន នេះស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម និងជាកម្មការនីរោងចក្រ​កាត់ដេរបានមកដល់ផ្ទះក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយអ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែ​កម្តៅ​នៅបន្តឡើងក្តៅដដែល ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បី​ពិនិត្យ​បន្ថែម។ ពេលនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស(RapidTest )ជាលទ្ធផលគឺវិជ្ជមានហើយបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេសាង ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូល​រួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកព្រមទាំងដាក់​ខ្លួនឲ្យនៅដាច់ដោយ​ឡែករយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និងទប់ស្កាត់កុំឲ្យ​មានការ​ចម្លងបន្ត។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៧ ខែឧសភា ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២១ នាក់ អ្នកជា​សះស្បើយចំនួន៧០នាក់ ស្លាប់១នាក់ និងអ្នកកំពុងសម្រាកពេទ្យចំនួន៤៩នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម