កូវីដ-១៩
រវល់តែពី ឥណ្ឌា ងាកមក ប្រេស៊ីល ពេលនេះមានអ្នកស្លាប់ដោយកូវីដជាង ៤២៥,៥០០ នាក់ហើយ
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់ហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀត ពីរោគរាតត្បាតមួយនេះ ក្នុងរយៈពេលមួយថ្ងៃ ។

ទន្ទឹមនោះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសប្រេស៊ីល ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៧២,៧១៥ ករណីផងដែរ ។ ចាប់តាំងពីករណីដំបូង របស់ប្រទេសនេះ ត្រូវបានរកឃើញនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស ១៥,២៨២,៧០៥ នាក់ នៅក្នុងប្រទេសប្រេស៊ីល បានធ្វើតេស្តរកវីរុសនេះ ។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។ ប្រទេសនេះ ក៏កំពុងប្រឈមនឹង រលកឆ្លងថ្មីនៃការឆ្លងជំងឺកូវីដ ១៩ ដែលបណ្តាលឲ្យមានការកើនឡើងនូវករណីឆ្លង និងការស្លាប់ ក៏ដូចជាការដួលរលំនៃមន្ទីរពេទ្យ ដែលមិនអាចដោះស្រាយ នូវការកើនឡើងនៃអ្នកជំងឺបាន ។

គិតត្រឹមថ្ងៃចន្ទ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥៣.៩ លាននាក់ហើយ ក្នុងនោះអ្នកចាក់ដូសដំបូងមានចំនួន ៥៣.៩ លាននាក់ ពោលស្មើនឹង ១៦.៩៦ ភាគរយនៃចំនួនប្រជាជន ខណៈអ្នកចាក់ពេញ ២ ដូសមានចំនួន ១៨ លាននាក់ ស្មើនឹង ៨.៥៤ ភាគរយនៃចំនួនប្រជាជន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រេស៊ីល ត្រៀមផលិតវ៉ាក់សាំងរុស្ស៊ី Sputnik V ដោយគ្មានការយល់ព្រមពីនិយតករ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


