កូវីដ-១៩
ជិតមួយខែ ទើបវិបត្តិកូវីដនៅឥណ្ឌា បង្ហាញសញ្ញាថមថយ
នៅថ្ងៃចន្ទទី១៧ខែឧសភានេះ ប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៨១,៣៨៦ករណី ដែលនេះបង្ហាញថា ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៣០០,០០០ករណី ជាលើកដំបូងក្នុងរយៈពេល២៥ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើ ព្យុះស៊ីក្លូន Tauktae និងភ្លៀងធ្លាក់ខ្លាំង អាចបង្កផលប៉ះពាល់ដល់ចំនួនធ្វើតេស្តនៅភាគខាងត្បូងនិងភាគខាងលិចប្រទេសដោយរបៀបណា។
យោងតាមតួលេខ ដែលចេញដោយក្រសួងសុខាភិបាលឥណ្ឌា បានបង្ហាញថា តួលេខនៅថ្ងៃចន្ទនេះ បាននាំឲ្យចំនួនករណីឆ្លងវីរុសសរុបទូទាំងប្រទេសកើនដល់ ២៤,៩៦៥,៤៦៣ករណី។ ប្រទេសនេះ ក៏បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៤,១០៦នាក់ផងដែរ។
ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃ គឺមានលើស៣,០០០នាក់ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៧៤,៣៩០នាក់។
នៅថ្ងៃទី២២ខែមេសា ឥណ្ឌាបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតក្នុងពិភពលោកជាមួយករណីថ្មីចំនួន ៣១៤,៨៣៥ករណី។ ចាប់តាំងពីពេលនោះមក ប្រទេសនេះបានបន្ថែមករណីថ្មីជាង៣០ម៉ឺនករណី ជារៀងរាល់ថ្ងៃ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ទុក្ខជាន់ទុក្ខ! កំពុងកូវីដផង ឥណ្ឌា ជួបព្យុះស៊ីក្លូនខ្លាំងបំផុត សម្លាប់និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី