Connect with us

កូវីដ-១៩

តំណាងរាស្រ្តឥណ្ឌា អះអាងថា ដោយសារផឹកទឹកនោមគោរាល់ថ្ងៃ ទើបខ្លួនមិនឆ្លងកូវីដ

បានផុស

នៅ

សមាជិកសភាឥណ្ឌាម្នាក់បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីនាងអះអាងថា នាងត្រូវបានការពារពីវីរុសកូវីដ-១៩ ដោយសារតែនាង ផឹកទឹកនោមគោជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Pragya Thakur តំណាងរាស្រ្តមកពីគណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាចរបស់លោក Narendra Modi ក៏បានអះអាងផងដែរថា ទឹកនោម អាចព្យាបាលការឆ្លងមេរោគសួតដែលបណ្តាលមកពីវីរុសនេះ។

ការអត្ថាធិប្បាយដ៏ចម្រូងចម្រាស់របស់នាង បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រូពេទ្យឥណ្ឌា បានជំរុញឲ្យប្រជាជនកុំប៉ាតខ្លួនជាមួយលាមក និងទឹកនោមគោដើម្បីជាការព្យាបាលជំងឺកូវីដ-១៩ ផ្ទុយទៅវិញ វាមានហានិភ័យធ្វើឲ្យការឆ្លងរាលដាលកាន់តែលឿន។

លោកស្រី Pragya Thakur តំណាងរាស្រ្តមកពីគណបក្ស Bharatiya Janata (BJP)

លោកស្រី បានធ្វើការអះអាងបែបនេះ ក្នុងពិធីជប់លៀងមួយកាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសឥណ្ឌាកំពុងជួបប្រទះរលកទីពីរ និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃប្រហែល៤,០០០នាក់។

ស្របពេលជាមួយគ្នានេះ ឥស្សរជននយោបាយនានាបានលើកឡើងថា ការអះអាងមិនច្បាស់លាស់របស់នាង នឹងបំបាក់ទឹកចិត្តប្រជាជនពីការចាក់វ៉ាក់សាំង និងបង្កឲ្យមានការបំផ្លិចបំផ្លាញបន្ថែមទៀត។

អ្នកកាន់សាសនាហិណ្ឌូនៅរដ្ឋភាគខាងលិច Gujarat បានទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ដើម្បីប៉ាតលាមក និងទឹកនោមគោ។

ពួកគេជឿថា លាមកគោ ដែលជាសត្វបរិសុទ្ធរបស់សាសនាហិណ្ឌូ នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេ, ជួយការពារនិងព្យាបាលជំងឺកូវីដ-១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា​ អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ៖ កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅព្រំដែនខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

វៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះវីពផា

កីឡា២៣ នាទីutes មុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ៖​ ចេញ​ទៅ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ និង​គុន​ខ្មែរ​ ដូច​គេ​ដែរ​ ប៉ុន្តែ​វាសនា​ខុស​គ្នា​

Sokha Hotels

ព័ត៌មានពេញនិយម