កូវីដ-១៩
២៤ម៉ោងនេះរាជធានីភ្នំពេញ រកឃើញកម្មកររោចក្រនិងកម្មករសំណង់ជិត១០០នាក់ឆ្លងជំងឺកូវីដ ១៩
ភ្នំពេញ ៖ នៅក្នុងរយៈពេល២៤ម៉ោងនេះរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញបងប្អូនកម្មកររោងចក្រនិងកម្មករសំណង់ប្រមាណជិត១០០នាក់បានឆ្លងជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៤៣នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានកម្មកររោងចក្រប្រមាណជិត៦០នាក់ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវនិងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យនិងកម្មករសំណង់ប្រមាណជិត៣០នាក់ ដែលជាង២០ជាកម្មករសំណង់នៅការដ្ឋានអារ៉ាកាវ៉ានៅផ្សារទឹកថ្លាក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

យោងតាមរបាយការណ៍ដដែលបានបន្តទៀតថា ក្រៅពីនេះអ្នកឆ្លងមានដូចជាមន្ត្រីធនាគារ មន្ត្រីយោធា ក្រុមហ៊ុនឯកជន អ្នកលក់ដូរនិងអ្នកដឹកជញ្ជូនជាដើម។

បើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះ ក្រសួងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៤៥នាក់ទៀតក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៤៤នាក់ និង អ្នកដំណើរពីបរទេសចំនួនម្នាក់និងជាសះស្បើយ១៣៣៧នាក់ និងស្លាប់២នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២២៨៨៩នាក់អ្នកជាសះស្បើយចំនួន១៤៣៤៣នាក់និងមានអ្នកស្លាប់ចំនួន១៥៦នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន