កូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញមនុស្ស២នាក់ ឆ្លងជំងឺកូវីដ១៩
ឧត្ដរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្ស២នាក់ ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះម្នាក់ជាកូនរបស់កម្មការិនីរោងចក្រ សាន់ តិច នៅរាជធានីភ្នំពេញ និងម្នាក់ទៀត ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ នៅខេត្តប៉ៃលិន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកព័ត៌មានយើងទទួលបានពីរដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ទាំង២នាក់នោះផងដែរ រួមមាន៖ ទី១៖ កុមារីអាយុ៤ឆ្នាំ រស់នៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ត្រូវជាកូនកម្មការិនីរោងចក្រ សាន់ តិច នៅរាជធានីភ្នំពេញ និងទី២៖ បុរសឈ្មោះ នុល ឈុនលី អាយុ២១ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

សូមជម្រាបថា មកទល់ពេលនេះ ខេត្ដឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ហើយ ក្នុងនោះករណីនាំចូលពីបរទេស ចំនួន២នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ .សហគមន៍២០កុម្ភៈ. ចំនួន២នាក់ បានព្យាបាលជាសះស្បើយចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំនួន៧នាក់៕
ដោយ ៖ ចាន់ ធី






-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


