Connect with us

កូវីដ-១៩

អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស

បានផុស

នៅ

ក្រោយជោគជ័យលើការចាក់វ៉ាក់សាំងបានពេញលេញ ប្រទេសមួយចំនួនបានលើកលែងឱ្យពលរដ្ឋរបស់ខ្លួនឈប់ពាក់ម៉ាសនៅតាមទីសាធារណៈ។ ក្នុងនោះ សហរដ្ឋអាមេរិក អង់គ្លេស ប្រេស៊ីល និងអ៊ីស្រាអែល ​សុទ្ធសឹងលើកបម្រាមពាក់ម៉ាសចេញសម្រាប់អ្នកដែលទទួលបានការចាក់វ៉ាក់គ្រប់ដូស។

Premium Photo | Asian take off face mask and breath deep fresh air of nature
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) អាមេរិកក៏បានប្រកាសនៅខែឧសភានេះថា នរណាដែលបានទទួលថ្នាំបង្ការពេញលេញអាចចេញក្រៅដោយគ្មានរបាំងមុខឬមិនចាំបាច់ពាក់ម៉ាសក៏បាន។

ប៉ុន្តែប្រទេសផ្សេងទៀតជុំវិញពិភពលោក ក៏ដូចជានៅកម្ពុជាដែរ ករណីមិនពាក់ម៉ាសចេញក្រៅផ្ទះឬតាមទីសាធារណៈ មិនទាន់បានលើកលែងនៅឡើយទេ។ តើនេះដោយសារពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងឬយ៉ាងណា?

នេះជាការពន្យល់ខ្លះៗ!

បន្ទាប់ពីចាក់វ៉ាក់សាំងបានពេលពីរសប្តាហ៍ អ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស (សហរដ្ឋអាមេរិក) ដូចគ្នាអាចនឹងត្រូវលើកលែងរាល់ពេលចេញក្រៅផ្ទះ ជួបជុំគ្នាក្រុមតូច ចូលភោជនីយដ្ឋាន ធ្វើលំហាត់ប្រាណ ប្រមូលផ្តុំសាធារណៈមួយចំនួន ដោយមិនចាំបាច់ពាក់ម៉ាសទេ។

The No. 1 Way to Store Your Face Mask | Best Life

ប៉ុន្តែម៉ាសនៅតែជាតម្រូវការចាំបាច់ពេលអ្នកជិះយន្តហោះ ឡានក្រុង រថយន្តតាក់ស៊ី រថភ្លើង និងមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនទៀតបូករួមទាំងកន្លែងដែលមានមនុស្សច្រើនដូចជា ផ្សារ មន្ទីរពេទ្យ មជ្ឈមណ្ឌលមនុស្សចាស់ ឬមន្ទីរឃុំឃាំង។ល។

ត្បិតតែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានលើកលែងវិធានការពាក់ម៉ាសនៅរដ្ឋខ្លះក្ដី ប៉ុន្តែ CDC នៅតែផ្តល់អនុសាសន៍ឱ្យពលរដ្ឋបន្តពាក់ម៉ាសនៅក្នុងស្ថានភាពដែលមានមនុស្សកកកុញ និងគ្រប់ទីកន្លែងដែលនៅខាងក្រៅផ្ទះ ប្រសិនបើអ្នកទាំងនោះមិនបានចាក់វ៉ាក់សាំង។

Coronavirus infection: Should you wear a face mask at home? | The Times of  India

ផ្ទុយពី CDC លើកឡើង វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងលោក Richard Watkins ជាសាស្ត្រាចារ្យខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យឱសថសាស្ត្រ Ohio មានប្រសាសន៍ថា ការព្រលែងម៉ាសចោលពិតជាសកម្មភាពមិនគប្បីទាល់តែសោះ ព្រោះការរីករាលដាលនៃវីរុសកូវីដ-១៩ មិនទាន់បញ្ឈប់បានទាំងស្រុង។ ហើយករណីកិច្ចពាក់ម៉ាសគឺជាវិធានការមួយដ៏សំខាន់ដើម្បីឈានទៅរកចុងបញ្ចប់នៃរោគរាតត្បាត។

ដោយឡែកអ្នកជំនាញខាងជំងឺឆ្លងលោក Amesh A. Adalja, M.D អ្នកជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខាភិបាល Johns Hopkins និយាយថា “ការពាក់ម៉ាសនឹងត្រូវធ្វើឡើងរហូតដល់មានការថយចុះនៃការរាលដាលនៅក្នុងសហគមន៍។ ហើយវាប្រហែលបន្តរហូតដល់ចុងឆ្នាំ ២០២១ ដោយសារពេលនោះមនុស្សកាន់តែច្រើនអាចទទួលបានវ៉ាក់សាំង” ។

Premium Photo | Young asian girl wearing mask for protect covid 19, thai  kid wear dust mask. for protect pm2.5 and show stop hands gesture for stop  corona virus outbreak.

ទោះបីជាអ្នកជំនាញជឿជាក់ថាហានិភ័យឆ្លងអាចកាត់បន្ថយបានខ្ពស់ក្រោយចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្តែវ៉ាក់សាំងទាំងអស់មិនមានប្រសិទ្ធភាពការពារ ១០០%នោះទេ។ ម្យ៉ាងវិញទៀត ការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗ ជាសញ្ញាគ្រោះថ្នាក់ដែលគ្រប់គ្នាត្រូវបន្តការពារខ្លួនរហូតរោគរាតត្បាតត្រូវបានបញ្ចប់ទាំងស្រុង។

ចំពោះប្រទេសកម្ពុជាវិញ ក៏មិនខុសពីប្រទេសមួយចំនួនដែរ មិនមានការលើកលែងសម្រាប់ការជួបជុំឬការចេញក្រៅដោយមិនពាក់ម៉ាសនោះទេ ព្រោះនេះជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺកូវីដ-១៩ក្នុងសហគមន៍។ ​ចំណែកចម្ងល់ដែលថា “ពេលណាទើបខ្ញុំអាចឈប់ពាក់ម៉ាស?” ចម្លើយគឺត្រូវរង់ចាំទាល់តែមេរោគឈប់ឆ្លងរាតត្បាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម