Connect with us

កូវីដ-១៩

ខេត្តរតនគិរី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ និង​អ្នកជា​សះស្បើយ​ចំនួន ០៥​នាក់

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាលខេត្ត​រតនគិរី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្ដីអំពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ០៥​នាក់​និង​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ០១​នាក់​។

អ្នកជា​សះស្បើយ​ចំនួន​០៥​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ ដោយ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​។ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ០៥​នាក់​រួមមាន​: ១- ឈ្មោះ នឹម អេង​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រកឃើញ​វិជ្ជមាន ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១។ ២- ឈ្មោះ គង់ វីន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រកឃើញ​វិជ្ជមាន​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១។ ៣-​ឈ្មោះ ប៊ឿ​ន យុ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រកឃើញ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ៤- ឈ្មោះ ឡែ​វ រ៉ាវី ភេទ​ស្រី​អាយុ​១៩​ឆ្នាំ រកឃើញ​វិជ្ជមាន​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ និង​៥- ឈ្មោះ ដន ហាត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រកឃើញ​វិជ្ជមាន​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ តាមរយៈ​ការយក​សំណាក​ធ្វើតេស្ត PCR លើក​ទី​២ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​លើ​ឈ្មោះ ពេជ្រ ជីតា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វីដ​១៩​។

សូមបញ្ជាក់ថា ឈ្មោះ ពេជ្រ​ធីតា គឺជា​ពលករ​ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ ជាមួយ​ប្ដី​ឈ្មោះ ឡេង វុទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​បាន​រកឃើញ​វិជ្ជា​មាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ កន្លងមកនេះ​។​

បច្ចុប្បន្ន​អ្នក​ទាំងពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​វិទ្យាល័យ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ ខេត្តរតនគិរី​។

គិត​ត្រឹម​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅក្នុង​ខេត្តរតនគិរី បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វី​-១៩ សរុប ១៥​នាក់ ក្នុងនោះ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​០៥​នាក់ និង​កំពុង​បន្ត​សម្រាក​ព្យាបាល​ចំនួន​១០​នាក់​ផងដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម