Connect with us

កូវីដ-១៩

រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ ចុះ​បិទ​ខ្ទប់​ផ្ទះ​១​កន្លែង ក្រោយពី​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៣​នាក់​

បានផុស

នៅ

​ភ្នំពេញ​ ៖ រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​បាន​ចុះ​បិទ​ខ្ទប់​ផ្ទះ​លេខ​១៦៣a ផ្លូវ​លេខ​១២២ ភូមិ​៨ ក្រោយពី​ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៣​នាក់​។​

​មន្ត្រីរដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​បាន​ចុះ​បិទ​ផ្ទះ​លេខ​១៦៣a ផ្លូវ​លេខ​១២២ ភូមិ​៨ ដែលមាន​អ្នកជំងឺ​ចំនួន​៣​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖

​ទី​១ ឈ្មោះ សំបូរ ប​ញ្ញ​វ​ត្តី ភេទ ស្រី អាយុ២៥​ឆ្នាំ ​ថ្ងៃ ខែ ឆ្នាំ​កំណើត ២៥​ខែ កញ្ញា ឆ្នាំ ១៩៩៦ មុខរបរ លក់ដូរ។ អាស័យដ្ឋាន​ផ្ទះ​លេខ​163a ផ្លូវ​122 សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

​ទី​២ ឈ្មោះ សំបូរ កុលសម្បត្តិ ភេទ ប្រុស អាយុ ១៨​ឆ្នាំ ថ្ងៃ ខែ ឆ្នាំ​កំណើត ២២​ខែ សីហា ឆ្នាំ ២០០៣

មុខរបរ សិស្ស អាស័យដ្ឋាន​ផ្ទះ​លេខ​163a ផ្លូវ​122 សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

​ទី​៣ ឈ្មោះ ខន ណា​ប៉ូ ភេទ ស្រី អាយុ ២៧​ឆ្នាំ​ថ្ងៃខែ ឆ្នាំ​កំណើត ១០​ខែ កក្កដា ឆ្នាំ ១៩៩៥

​មុខរបរ លក់ដូរ​អាស័យដ្ឋាន​ផ្ទះ​លេខ​163a ផ្លូវ​122 សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​

​សរុប សមាជិក​ក្នុង​គ្រួសារ ៣​នាក់ ស្រី​២​នាក់​ប្រុស​១​នាក់​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម