កូវីដ-១៩
លោកស្រី យក់ សម្បត្តិ និយាយពីវិធានការ ដើម្បីទប់ស្កាត់ជំងឺកូដ១៩ Delta ដែលនាំចូលពីប្រទេសជិតខាង
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងពីវិធានការមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូដ១៩ បម្លែងថ្មី ឬដែលតា (Delta) ដែលនាំចូលមកប្រទេសកម្ពុជាពីប្រទេសជិខាង ជាពិសេសប្រទេសថៃ តាមរយៈករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ហើយក្នុងនោះ ក៏មានការពាក់ម៉ាស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីប្រគល់ និងទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១ លានដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ បានលើកឡើងថា ដូចយើងបានឃើញហើយ ប្រទេសជាច្រើនកំពុងតែផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ហើយនៅជិតខាងយើងនេះ មានប្រទេសថៃ ប្រទេសវៀតណាម ដែលកំពុងតែផ្ទុះខ្លាំង ហើយប្រទេសទាំងពីរនេះ នៅមិនទាន់ទទួលបានវ៉ាក់សាំងច្រើនដូចកម្ពុជាយើងទេ។ លោកស្រីអះអាងថា កម្ពុជាទទួលបានវ៉ាក់សាំងច្រើនជាងប្រទេសទាំងនោះ ហើយក៏បានចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋបានជាង៦០ភាគរយហើយ ហើយកុមារកំពុងតែត្រៀមចាក់ផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ជំងឺកូដ១៩ បម្លែងថ្មី ឬដែលតា (Delta) ដែលចូលមកកម្ពុជាយើងភាគច្រើន គឺនាំចូលពីក្រៅប្រទេស មិនទាន់មានការឆ្លងនៅក្នុងសហគមន៍នោះទេ ហើយនេះ គឺជាអ្វីដែលជាវិធានការចាំបាច់ ដែលយើងត្រូវទប់ទល់បន្ថែមទៀត ដូច្នេះយើងត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត ពីព្រោះជំងឺកូដ១៩ បម្លែងថ្មី ឬ Delta នេះ វាចំណងលឿន ភាគរយនៃការឆ្លងលឿន ហើយវារីកដុះដាលឆាប់រហ័ស ដូច្នេះយើងត្រូវតែរក្សា ៣កុំ ៣ការពារ ជាប្រចាំហើយនេះ គឺជារូបមន្ត ដែលជើងត្រូវចងចាំជានិច្ច។
ដើម្បីទប់ទល់ចំពោះជំងឺកូដ១៩ បម្លែងថ្មី ឬ Delta នេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា “យើងមានអនុគណៈកម្មការគ្រប់គ្រងការធ្វើចត្តាឡីស័ក ក៏ដូចជាទប់ស្កាត់ការនាំចូលនៅតាមព្រំដែន គឺយើងអនុវត្តការធ្វើតេស្តរហ័ស គឺឲ្យតែចូលមកគឺធ្វើតេស្តរហ័សទាំងអស់ ហើយយើងធ្វើញឹកញាប់រយៈពេលបួន ប្រាំ ថ្ងៃ គឺយើងធ្វើម្ដង នៅពេលធ្វើតេស្តរួច គឺយើងដាក់ឲ្យពួកគាត់ចត្តាឡីស័កនៅតាមព្រំដែនតែម្ដង ដូច្នេះការធ្វើតេស្តរហ័ស ការ control ញឹកញាប់ និងការតាមដានជាប់ជាប្រចាំចំពោះអ្នកនាំចូល ហើយមុននឹងអនុញ្ញាត ឱ្យចេញទៅតាមមូលដ្ឋាន ត្រូវធ្វើតេស្តបន្ថែមទៀត ដើម្បីឱ្យច្បាស់ថា គាត់គ្មានរោគនៅក្នុងខ្លួន ដើម្បីចំលងចូលទៅក្នុងសហគមន៍ទេ ដូច្នេះយើងមានវិធានការជាច្រើនដើម្បីទប់ទល់បញ្ហានេះ”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ដែរថា សកម្មភាពនេះត្រូវតែមានការចូលរួមពីបុគ្គលម្នាក់ៗ ការចូលរួមពីសហគមន៍ បើមិនដូច្នោះទេ គឺមិនអាចទៅរួចទេ ៣កុំ ៣ការពារ គឺត្រូវតែអនុវត្ត ឲ្យបានជាប់លាប់ ដូច្នេះយើងមានរក្សាគម្លាតផង និងអនុវត្តវិធានការការពារផង ទើបទទួលបានជោគជ័យ បើមិនដូច្នោះទេ នឹងមានការចម្លងរីករាលដាលកាន់តែច្រើន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


