កូវីដ-១៩
រដ្ឋបាលខេត្តរតនគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៤នាក់បន្ថែមទៀត កើនឡើងដល់ ៦៤៨នាក់
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ និងជាសះស្បើយចំនួន១៤នាក់សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងខេត្តកន្លងមកនិងបានយកសំណាកមនុស្សចំនួន ៣១៩នាក់ ជាលទ្ធផលរកឃើញករណីវិជ្ជមាននៅក្នុងខេត្តចំនួន ៤នាក់រួមមាន ៖
១-ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
២-ឈ្មោះ យិន សុខលី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។
៣-ឈ្មោះ ធីន រតនា ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ មានទីតាំនៅភូមិ ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
និង៤-ឈ្មោះ ធីន រតនះ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីសំនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ដោយឡែកថ្ងៃទី២២ ខែកក្កដានេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ១៤នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលនឹងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពមុននិងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរីមានអ្នកវិជ្ជមានជំងឺកូវីដ១៩សរុបចំនួន ៦៤៨នាក់ ព្យាបាលជាសះស្បើយសរុបចំនួន ៤៧៥នាក់និងស្លាប់ចំនួន៤នាក់៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


